ពិតជាទឹកចិត្តប្រពៃណាស់សម្រាប់ឧកញ៉ា និងជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មិនឈរអោបដៃមើលទេនៅពេលឃើញមិត្តរួមអាជីពសិល្បៈដូចគ្នាជួបការលំបាក និងមានបញ្ហាក្នុងជីវិត។
ជាក់ស្ដែងនៅពេលឃើញតារាចម្រៀងធ្លាប់សាងឈ្មោះ យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត មានបញ្ហារហូតដល់ថ្នាក់រកតែលុយទិញទឹកដេាះគោអោយកូនគ្មាន ព្រោះតែមានក្ដីក្ដាំជាមួយអ្នកមានអំណាចម្នាក់លើរឿងឆបោកអចលនទ្រព្យ ឧកញ៉ារូបនេះមិនបានព្រងើយកន្តើយទេ គឺតែងតែលើកទឹកចិត្ត ហើយថែមទាំងផ្ដល់ថវិកាមួយចំនួនទៀតផង។ នេះជាការលើកឡើងរបស់ អ្នកនាង យក់ ឋិតរដ្ឋា ទើបតែទទួលបានយុត្តិធម៌មកវិញក្រោយមានការអន្តរាគមពីជំនួយការសម្ដេចតេជោ ហ៊ុន សែន។
អ្នកនាង យក់ ឋិតរដ្ឋា បាននិយាយថា៖”សូមអរគុណដល់បងប្រុសឧកញ៉ា ព្រាប សុវត្ថិ និងបងស្រី ដែលតែងតែលើកទឹកចិត្តដល់ប្អូនទាំងពីរ និងបានផ្ដលើថវិកាមួយចំនួន ក្នុងគ្រាប្អូនជួបការលំបាកកន្លងមក ពិតជាអរគុណទឹកចិត្តស្រលាញ់ពីបងទាំងពីរខ្លាំងណាស់”។
សារអរគុណពីសំណាក់អតីតតារាចម្រៀងធ្លាប់សាងឈ្មោះល្បីរូបនេះបានទទួលការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន និងមិត្តអ្នកសិល្បៈដូចគ្នា ដោយបានកោតសរសើរពីទឹកចិត្តសប្បុរធម៌ថា មិនត្រឹមតែមានឈ្មេាះល្បី និងមានសីលធម៌ល្អទេ តែឧកញ៉ា ព្រាប សុវត្ថិ មានទឹកចិត្តស្រលាញើអ្នកសិល្បៈដូចក្រុមគ្រួសារផ្ទាល់ខ្លួនផងដែរ។
សូមបញ្ជាក់ថាឧកញ៉ា និងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ទើបតែធ្វើអោយទស្សនិកភ្ញាក់ផ្អើលកាលពីពេលថ្មីបន្ទាប់ពីលោកបង្ហាញរថយន្តស៊េរីទំនើបម៉ាក Rose Roy ដែលមានតម្លៃជិត ៥០ម៉ឺនដុល្លារ ក្រោយបានងារជាឧកញ៉ា។
ការនេះបើទោះជាលោកហាក់ស្ងប់ស្ងាត់ទីផ្សារចម្រៀងមួយរយៈក្ដីហាក់ពង្រឹងខ្លាំងលើការងារជំនួញ និងមនុស្សធម៌ ដូចជាការជួយយកចិត្ត លើកទឹកចិត្ត និងជួុយថវិកាដល់គូស្វាមីភរិយា យក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត នេះជាដើម៕