ស្រីស្អាត អិុន លក្ខិណា បានចាកចេញពីប្រទេស កម្ពុជាងហើយដើម្បីចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិក្នុងកម្មវិធី Supranational 2022 ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ។ បើទោះជាការចាកចេញនេះមានភាពយឺតយ៉ាវក្ដីក៏ប៉ុន្តែកញ្ញាបានបង្ហាញពីភាពជឿជាក់របស់ខ្លួនខ្លាំងណាស់សម្រាប់ពានរង្វាន់មួយនេះ។
បើតាមគម្រោងកញ្ញ ត្រូវទៅប្រកួតក្នុងកម្មវិធី Miss Supranational 2022 នៅបំណាច់ ខែ មិថុនា តែដោយសារមានបញ្ហាមួយចំនួន ធ្វើឱ្យនាងយឺតយ៉ាវក្នុងការចេញទៅប្រកួត រហូតមានព័ត៌មានថា អ៊ិន លក្ខិណា មិនអាចចេញទៅប្រកួតក្នុងកម្មវិធីនោះ ។
ទោះជាយ៉ាងនេះក្តីនៅមុនពេលឡើងយន្តហោះចេញទៅប្រកួតតារាម៉ូដែលរូបនេះ បានបញ្ជាក់ថា ដោយសារមានការភណ្ឌច្រឡំបន្តិចបន្តួច ទើបធ្វើឱ្យការចេញទៅប្រកួតនេះមានការយឺតយ៉ាវ។ ជាក់ស្តែងនាងត្រូវហោះទៅសុំ វីសានៅប្រទេស ថៃ នៅថ្ងៃទី ០៣ ខែ កក្កដា រួចបន្តការហោះហើរទៅប្រទេស ប៉ូឡូញតែម្តង ដោយសារនៅខ្មែរ មិនមានស្ថានទូតប្រទេស ប៉ូឡូញ ឡើយ ។
ពេលនេះបេក្ខនារីដែលចូលរួមប្រកួត Miss Supranational 2022 បានជួបជុំគ្នាអស់ហើយហើយក៏បានចូលរួមកម្មវិធីផ្សេងៗជាច្រើន ដោយឡែកតែ កញ្ញា អ៊ិន លក្ខិណា ទើបតែហោះទៅចូលរួម ទោះជាមានការយឺតយ៉ាវក្នុងការចូលរួម តែកញ្ញា អ៊ិន លក្ខិណា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា នាងសប្បាយចិត្តដែលបានចូលរួមប្រកួតកម្មវិធី Miss Supranational 2022 នាងនឹងខិតខំប្រឹងប្រែងបញ្ចេញអស់ពី សមត្ថភាពដែលខ្លួនមាន មិនថាលទ្ធផលយ៉ាងណានាងនឹងតស៊ូដល់វគ្គបញ្ចប់ ។
ការប្រកួត Miss Supranational 2022 ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខ ។ សម្រាប់អ្នកគាំទ្រនៅក្នុងប្រទេស បានផ្ញើសារលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងច្រើន ដល់កញ្ញា អ៊ិន លក្ខិណា ក្នុងការចេញទៅប្រកួតលើកនេះ៕