ម៉ៃ សុគន្ធ ចំអកអោយពូ ចក់ លុយត្រឹម៣រយដុល្លារជួយចេញមិនស្មើផងចុះទម្រាំលុយ ៥៧ម៉ឺនដុល្លារ!

តារាចម្រៀងដែលទស្សនិកជនដាក់រហ័សនាមថាជាតារាពូកែទើស និងតារានាំស៊យលោក ម៉ៃ សុគន្ធ បានចំអកអោយពូចក់ ជាអ្និអត្ថាធិប្បាយកីឡាករល្បីម្នាក់លើបណ្ដាញសង្គម Facebook ថា ត្រឹមតែលុយ ៣រយដុល្លាររឿងផឹកស៊ីមិនហ៊ានចេញលុយស្មើផង ចុះទម្រាំមានលុយ ៥៧ម៉ឺនដុល្លារ តើពូចក់បានលុយមកពីណា។

ការចំអករបស់តារាចម្រៀងរូបនេះ ខណៈកាលពីពេលថ្មីៗ ពូបានចេញមុខមកស្រាយថា ភរិយារបស់លោកបានរៀបគម្រោងធ្វើស៊ីលោកដែលលុយរបស់លោកខំសន្សំរួមគ្នាប្រមាណ ៥៧ម៉ឺនដុល្លារ មុនពេលពួកគេទាំង២មានរឿងរកាំរកូសចែកផ្លូវគ្នាមកទល់ពេលនេះ។

លោក ម៉ៃ សុគន្ធ បានចោទជាសំនួរថា ប្រសិនបើពូ ចក់មានលុយ ៥៧ម៉ឺនដុល្លារមែនគួរណាយកទៅជួយសង់ផ្ទះជូនម្ដាយបាត់ហើយ មិនមែនទុកអោយម្ដាយនៅផ្ទះតូចធម្មតានេាះទេ។

តារារហ័សនាមពូកែទើសរូបនេះចាត់ទុកការបង្ហាញទិន្នន័យលុយ ៥៧ម៉ឺនដុល្លារពីសំណាក់ ពូចក់ គឺជារឿងបោកប្រាស់ទស្សនិកជន និងចាត់ទុកលុយលុយថាជាលុយសម្រាប់សែនខ្មោចប៉ុណ្ណេាះ។

យ៉ាងណាទាក់ទងរឿងឡាន ៣គ្រឿងដែល អេតមីន ជីង ចក់ បានបង្ហាញនេាះ ម៉ៃ សុគន្ធ បានបញ្ជាក់បើគិតជាសរុបក៏មិនមានតម្លៃរហូត៥៧ម៉ឺនដុល្លារនេាះដែរ។

តារាចម្រៀងខាងលើបានចាត់ទុកការអួតអាងរឿងលុយពីសំណាក់ពូចក់ថា ជារឿងបំពុលសង្គមធ្ងន់ធ្ងរ ខណៈទស្សនិកជនបានដឹងពីរឿងប្ដីប្រពន្ធ២នាក់នេះអស់ហើយថាជារឿងបោកប្រាស់ទស្សនិកជន។

សូមបញ្ជាក់ថារឿងហែកហួរគ្នារវាងគូស្វាមីភរិយាអ្នកនាង ទ្រិញ ផល្លា និង ពូចក់ មិនទាន់ចប់នៅឡើយទេ គឺនៅបន្តជាហូរហែ ហើយដំណឹងថ្មីចុងក្រោយនេះលឺថា ពូចក់ អាចប្រឈមមុខច្បាប់ ដេកគុក ប្រសិនបើកោសល្យវិច្ឆ័យពីគ្រូពេទ្យ រឿងវាយធ្វើបានប្រពន្ធរហូតរលូតកូន៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap