ម្ចាស់ផលិតកម្ម រាម និងជាថៅកែ “សម្រស់ធម្មជាតិ” រំភើបស្ទើរគ្មានអ្វីប្រៀបក្រោយអ្នកចូលរួមបរិច្ចាគឈាមលើសពីការរំពឹងទុក!

អ្នកនាង នួន ស៊ុន ណារី ហៅ ស្រីអូន ដែលជាម្ចាស់ផលិតកម្ម រាម និងជាថៅកែក្រុមហ៊ុនផលិតផល “សម្រស់ធម្មជាតិ” ដ៏ល្បីឈ្មោះបានបង្ហាញពីទឹកចិត្តសប្បាយរីករាយស្ទើរគ្មានអ្វីប្រៀប ក្រោយក្រុមការងាររបស់អ្នកនាងបានចូលរួមបរិច្ចាគឈាមកាលពីពេលថ្មីៗលើសពីការរំពឹងទុករបស់ខ្លួន។
អ្នកនាង បានបញ្ជាក់ថា៖”២០០ប្លោកឈាមជាការរំពឹងទុករបស់ក្រុមគ្រូពេទ្យ ក៏ដូចជាក្រុមហ៊ុន តែជាក់ស្ដែងឈាមដែលទទួលបានមានរហូតដល់ ៥៥៥ប្លោកឈាម ធ្វើឱ្យនាងខ្ញុំ និងក្រុមការងាររកពាក្យអ្វីថ្លែងមិនចង់ចេញ”។
ម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិអ្នកនាង នួន ស៊ុនណារី បន្តថា ក្រុមហ៊ុន ពិតជាអរគុណនូវការស្រលាញ់ ការគាំទ្រ និងការចូលរួមដោយទឹកចិត្តជ្រាលជ្រៅ ពីសំណាក់ហ្វេនៗ តំណាងចែកចាយ ក៏ដូចជាបុគ្គលិក សម្រស់ធម្មជាតិ ក្នុងកម្មវិធី បរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សនេះ។ ទឹកចិត្តជួយចេះជួយយកអាសាគ្នា និងជួយសង្គ្រោះជីវិតមនុស្្សនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ជាពិសេសអ្នកកំពុងត្រូវការឈាមនៅតាមមន្ទីរទេព្យនានា។

ក្រៅតែពីការបង្ហាញភាពរីករាយនៅពេលឃើញក្រុមការងារ ក៏ដូចជាហ្វេនៗចូលរួមបរិច្ចាគឈាមបានច្រើនដើម្បីជួយសង្គ្រោះជីវិតមនុស្ស អ្នកនាង ស្រីអូន ដែលជាម្ចាស់ផលិតកម្ម រាម ដ៏ល្បីឈ្មោះផងដែរនោះ ក៏ស្នើ និងលើកទឹកចិត្តមនុស្សដទៃទៀតគួរណាតែចូលរួមបរិច្ចាគឈាមឱ្យបានច្រើនតាមលទ្ធភាពដើម្បីសង្គ្រោះជីវិតមនុស្សដែលកំពុងត្រូវការឈាមជាចាំបាច់។
សូមបញ្ជាក់ថាអ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ក្រៅតែពីសកម្មការប្រមែប្រមូលបុគ្គលិក ហ្វេនៗ និងតំណាងចែកចាយដើម្បីបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស អ្នកនាងក៏សកម្មនឹងការងារសង្គមដទៃទៀតផងដែរ ដូចជាការដាំកូនឈើជាដើម។ សកម្មភាពទាំងនេះអ្នកនាងទទួលការគាំទ្រ និងសរសើរជាខ្លាំងពីសំណាក់ទស្សនិកជន៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap