ពូឃ្លាំង ត្រៀមរៀបចំ Tour Concertដើម្បីបញ្ឈប់ការបរិភោគជួញដូរសាច់ឆ្កែ អមនឹងសម្ពោធអាល់ប៊ុមថ្មីទន្ទឹមគ្នា

តារារ៉េបល្បីឈ្មោះទើបវិលមកកាន់វិថីសិល្បៈឡើងវិញ ពូឃ្លាំង កំពុងត្រៀមរៀបចំ Tour Concert នាពេលដ៏ខ្លីខាងមុខដើម្បីបញ្ឈប់ការបរិភោគ និងជួញដូរសាច់សុនក រួមទាំងសម្ពោធអាល់ប៊ុមថ្មី”ការឈឺចាប់អូសចេញពីឃ្លាំង” ទន្ទឹមគ្នាក្នុងពេលដ៏ខ្លីខាាងមុខ។
ការរៀបចំកម្មវិធី២ទន្ទឹមគ្នានេះត្រូវអតីតតារារ៉េបល្បីឈ្មោះរូបនេះបញ្ជាក់ថា ដោយមើលឃើញពីការបរិភោគ និងជួញដូរសាច់សុនកនៅតែមានសកម្មភាពខ្លាំងក្នុងប្រទេស កម្ពុជា ដែលគួរណាត្រូវលុបបំបាត់ទាំងស្រុងតែម្ដង។
ម្យ៉ាងទៀតលោកក៏ចង់បង្ហាញពីសក្ដានុពលចម្រៀងថ្មីរបស់ខ្លួនផងដែរ ក្រោយ ពីវិមកកាន់ក្បាលមីក្រូឡើងវិញ។

ពូឃ្លាំង បានបន្តថាកម្មវិធី Tour Concert របស់ ខ្លួនក៏ត្រៀមរកមូលនិធិដើម្បីជួយដល់សុនកអនាថាគ្មានទីពឹង និងកន្លែងជួុយសង្គ្រេាះជីវិតសុនកថែមទៀត។

ប្រសិនបើអ្វីៗរលូនតាមគម្រោងបានគ្រោងទុក ពិតណាស់នឹងអាចជួយកាត់ បន្ថយការសម្លាប់សុនក ឬអាចឈានទៅដល់ការលុបបំបាត់ទាំងស្រុង ការជួញដូរ និងបរិភោគសត្វសុនក។
ក្រោយវិលត្រឡប់មកកាន់សិល្បៈជាថ្មីដោយមានការជំរុញលើកទឹកចិត្តពីកូន និងប្រពន្ធ តារារ៉េបមានប្រភពមកពីខេត្ត ព្រះសីហនុ រូបនេះសង្កត់ធ្ងន់ថា លោក មិនដែលគិតថានឹងបោះបង់ចោលអាជីពជាអ្នកសិល្បៈនេះដែរ ព្រោះតែអាជីព ជាតារាចម្រៀងរ៉េបនេះលោកបានពេញចិត្តស្រឡាញ់តាំងពីតូចៗមកម្ល៉េះ ហើយ ការចេញសម្ពោធអាល់ប៊ុមថ្មីតាមរយៈ Tour Concert នេះនឹងអាចធ្វើអោយកេរ្តិ៍ឈ្មោញ របស់លោកមានភាពល្បីល្បាញឡើងវិញ។

សូមបញ្ជាក់ក្រោយត្រឡបមកសិល្បៈជាថ្មីបទចម្រៀង”គ្រលាស់” របស់ ពូឃ្លាំង កំពុងទទួលការគាំទ្រខ្លាំងពីទស្សនិកជនលើបណ្ដាញសង្គម Facebook Tik Tok និង YouTube ជាដើម បន្ទាប់ពីតារារ៉េបល្បីឈ្មោះរូបនេះផ្ដើមហក់ ចូល វិស័យ ចម្រៀងជាថ្មីឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap