ខេត្តព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកចរាចរឡើងវិញនៅលើ កំណាត់ផ្លូវជាតិលេខ៤ម្តុំស្ពានស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ការសម្រេចបើកឱ្យមានចរាចរឡើងវិញនេះត្រូវរដ្ឋបាលខេត្ត ព្រះសីហនុ បញ្ជាក់ថាដោយសារ កម្រិតជំនន់ទឹកភ្លៀងបានថយចុះជាបណ្ដើរៗស្រកផុតពីកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៥-១១៦ ។ ដូច្នេះហើយរថយន្តគ្រប់ប្រភេទអាចបើកចរាចរឆ្លងកាត់វិញបានចាប់ពីពេលនេះតទៅ
សុំបញ្ជាក់ថា ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញបានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យស្ថានភាពនេះដោយផ្ទាល់ ដើម្បីរៀបចំបិទផ្អាកចរាចរជាបណ្ដោះអាសន្នក្រោយពីជំនន់ទឹកភ្លៀងបានហក់ឡើងខ្ពស់ធ្វើឱ្យពិបាកក្នុងការធ្វើចរាចរ យ៉ាងណាចរាចរត្រូវបើកឱ្យដំណើរការវិញនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះក្រោយជំនន់ទឹកភ្លៀងបានស្រកចុះ៕