ផលិតករ និងជាតារាសម្ដែងលោក ស៊ុម ភារិន បានបង្ហាញស្នាដៃសម្ដែងជាតួឯកលើកដំបូងរបស់ខ្លួនគឺរឿងសាកសព ១០០ឆ្នាំ” ជាមួយតារាស្រីសិចស៊ីកញ្ញា ហ្វាហ្វា។
រឿង « សាកសព ១០០ ឆ្នាំ » បានដាក់សម្ពោធបញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ១២ ខែ កក្កដា ដោយមានវត្តមានសិល្បករជាច្រើនចូលរួមអបអរសាទរ ។
លោក ស៊ុម ភារិន ម្ចាស់ផលិតកម្ម បាដិហារ្យ និងជាផលិតករនៅក្នុងរឿង « សាកសព ១០០ ឆ្នាំ » បានឱ្យដឹងថា រឿងនេះលោកផលិតឡើងតាំងពីអំឡុងវិប្បត្តិ កូវីដ ១៩ ទើបតែសម្រេដាក់បញ្ចាំងនៅក្នុងពេលនេះប៉ុណ្ណោះ ដោយក្នុងរឿងនេះចំណាយថវិការថតអស់ច្រើនគួរសម ពីព្រោះលោកចង់បានគុណភាពល្អ ខុសប្លែកពីរឿងដែលលោកធ្លាប់បានផលិតនាពេលកន្លងមក ។ ក្នុងរឿង « សាកសព ១០០ ឆ្នាំ » មានចំណុចពិសេសមួយចំនួនដែលធ្វើឱ្យផលិតកររួបនេះមានការជឿជាក់ថា នឹងមានអ្នកចូលរួមគាំទ្រច្រើន ។
ស្របពេលដាក់បញ្ចាំងនៅរឿង « សាកសព ១០០ ឆ្នាំ » លោក ស៊ុម ភារិន ក៏ត្រៀមនឹងបង្ហាញស្នាដៃ ថ្មីៗជាបន្តបន្ទាប់ផងដែរ ដោយលោកបានលើកឡើងថា ក្នុងមួយឆ្នាំផលិតកម្មលោកត្រូវផលិត ៤ រឿង ហើយរឿងនិមួយៗគឺខុសប្លែកពីគ្នា ។ លោក ស៊ុម ភារិន បានបន្ថែមទៀតថា មូលហេតុដែលលោកចូលរួមសម្តែងនៅក្នុងរឿងនេះផ្ទាល់ដោយសាររឿងនេះមានសាច់រឿងល្អ ហើយលោកចង់បន្សល់ទុក ស្នាដៃ និងអនុស្សាវរីយ៍នៅពេលដែលលោកចាស់ទៅ ។
ចំណែកកញ្ញា ហ្វាហ្វា វិញ គឺជាតួឯកស្រីនៅក្នុងរៀង « សាកសព ១០០ឆ្នាំ » ដោយនាងត្រូវសម្តែងជាមួយលោក ស៊ុន ភារិន តែម្តង ។ តារាស្រីរូបនេះបានបង្ហាញពីក្ដីរីករាយនៅពេលស្នាដៃថ្មីរបស់នាងបានសម្ពោធចាក់បញ្ចាំងផ្លូវការ។
គួរបញ្ជាក់ផងដែរថា « សាកសព ១០០ ឆ្នាំ » គឺជាភាពយន្តភ័យរន្ធត់ និងលាយឡំជាមួយឈុតឆាកំប្លែងខ្លះៗដើម្បីទាញអារម្មណ៍ទស្សិនជក មិនតែប៉ុណ្ណោះក្នុងរឿងនេះមានបច្ចេកទេសថតថ្មីប្លែក គួរឱ្យចាប់អារម្មណ៍ ដែលត្រៀមនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ នៅថ្ងៃស្អែកនេះ ។
ទាំងអ្នកដឹកនាំរឿង និងសិល្បករដែលមានវត្តមាននៅក្នុងរឿងនេះម្នាក់ៗសំណូមពរឱ្យទស្សនិកជនចូលរួមគាំទ្រស្នាដៃកូន ខ្មែរ ឱ្យបានច្រើនដើម្បីជាកម្លាំងចិត្តដល់សិល្បករ ។ បើចង់ជ្រាបច្បាស់នៃសាច់រឿងទាំងមូល មានតែទៅទស្សនាទាំងអស់គ្នានៅថ្ងៃស្អែកនេះ ៕