បណ្ឌិត សុខ ទូច ចំអកទៅ ផែង វណ្ណៈ ថាផ្លែឈើមួយកន្ត្រកជាមេធាវីដ៏មានប្រសិទ្ធភាព!

ជម្លោះរវាងលោកជំទាវ ហ៊ុន ស៊ីណាត និងលោក ផែង វណ្ណៈ បានបញ្ចប់ហើយក្រោយ ផែង វណ្ណៈ ទៅសុំទោសជាសាធារណៈដល់ផ្ទះលោកជំទាវតាមរយៈផ្លែឈើមួយកន្ត្រក។

រូបភាពជូនផ្លែលើមួយកន្ត្រកនេះហើយជាដើមទុនធ្វើអោយបណ្ឌិត សុខ ទូច ដែលជាប្រធានរាជបណ្ឌិតសភាកម្ពុជា យកជាពាក្យចំអក និងរិះគន់គូជម្លោះទាំងពីរ។

លោកបណ្ឌិត សុខ ទូច បានខំមិនជាពាក្យឌឺដងក្នុងបណ្ដាញសង្គមលោក ផែង វណ្ណៈដូច្នេះថា៖”ផ្លែឈើមួយកន្ត្រកនេះ ជាមេធាវីដ៏មានប្រសិទ្ធភាព”។

ពាក្យពេចន៍របស់បណ្ឌិតល្បីឈ្មោះរូបនេះ បានទទួលការគាំទ្រជាខ្លាំងពីអ្នកលេងបណ្ដាញសង្គម Facebook រហូតដល់មានអ្នកខ្លះទាំងលោក ជំទាវ ហ៊ុន ស៊ីណាត និងលោក ផែង វណ្ណៈ សម្ដែងដើម្បីអោយមហាជនចាប់អារម្មណ៍ទៀត។

មុនការចេញសុំទោសជាសាធារណៈនេះលោក ជំទាវ ហ៊ុន ស៊ីណាត មានការខឹងសម្បារជាខ្លាំងទៅលើលោក ផែង វណ្ណៈ ពីរឿងយកត្រកូល ហ៊ុន ទៅជាន់ឈ្លីដែលមិនអាចអត់អោនអោយបាន។ ក្នុងនេាះលោកជំទាវថែមទាំងបានដាក់ពាក្យប្ដឹងលោកបផែង វណ្ណៈ និងគម្រាមអ្នកជួយអន្តរាគមន៍ទៀតផង។ តែយ៉ាណាចុងក្រោយអ្នកទាំងពីរក៏សម្រួលគ្នាបញ្ចប់ពាក្យបណ្ដឹងទៅកាន់តុលាការ។

តាមរយៈបណ្ដាញសង្គមរបស់ខ្លួនលោក ផែង វណ្ណៈ បាននិយាយថា ក្រោយ​ភ្លៀង​មេឃស្រលះ​ !ខ្ញុំបាទបាន​ការ​អនុញ្ញាត​ពី​អ្នកមីង​ ហ៊ុន​ ស៉ីណាត​ ចូលជួបដេីម្បីធ្វេីការ​សុំទោស​អ្នកមីង​ និង​ ទទួល​យកការ​ណែនាំ​ពីអ្នកមីងដេីម្បី​កែប្រែ​នូវចំណុចខ្វះខាតដេីម្បី​បន្តការងារ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​តទៅ​មុខទៀត​ ។ ក្មួយ​សូមគោរព​ជូនពរ​អ្នកមីង​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បី​បន្តបំរេី​ប្រជាពលរដ្ឋ​តទៅទៀត​ក្រោមម្លប់សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​“។

គួរអោយដឹងថា មុននឹងមានការសម្របសម្រួលគ្នាបែបនេះ ទាំងលោក ជំទាវ ហ៊ុន ស៊ីណាត និងលោក ផែង វណ្ណៈ បាន live លើបណ្ដាញសង្គមរបស់ខ្លួនរៀងៗខ្លួនជុំវិញ រឿង ពូចក់ និងភរិយាអ្នកនាង ទ្រិញ ផល្លា រហូតធ្វើអោយលោកជំទាវសម្រេចចិត្តដាក់ពាក្យប្ដឹងលោក ផែង វណ្ណៈទៅកាន់ តុលាការទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap