ក្រោយឆ្លងកាត់ការជ្រើសរើស និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់នៅទីបំផុតកម្មវិធី The Face Of Cambodia ២០២២ ចម្រាញ់បានបេក្ខភាពស្រី ១២នាក់ និងប្រុស១២នាក់ ដើម្បីបន្តទៅកាន់វគ្គផ្ដាច់ព្រ័ត្រធ្វើឡើងទៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះនៅ អូឡាំព្យាស៊ីធី។
លោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅកម្មវិធី Face Of Cambodia បានបង្ហាញពីភាពរីករាយក្រោយកម្មវិធីចម្រាញ់បានបេក្ខភាពទាំង២៤នាក់ចុងក្រោយ ដែលសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពធ្វើឱ្យកម្មវិធីប្រកួតនៅសប្ដាហ៍ក្រោយនេះនឹងកាន់តែស្វិតស្វាយ។
លោកមានជំនឿជាក់ថានឹងអាចជ្រើសរើសបេក្ខភាពដ៏ស្រស់ស្អាត និងមានសមត្ថភាពដើម្បីបោះជំហានទៅកាន់ឆាកអន្តរជាតិក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងណាក៏ដោយលោកបានអះអាងថាកម្មវិធី The Face Of Cambodia នេះគឺផ្ដោតខ្លាំងលើតារាបង្ហាញម៉ូដអាជីព ដូច្នេះសម្រាប់បេក្ខជន បេក្ខនារីចង់ក្លាយជាតារាបង្ហាញម៉ូដបែបអាជីពនោះពិតជាមិនខុសបំណងទេ។
លោកបានបន្តថាឆ្នាំនេះ កម្មវិធីប្លែក និងទាក់ទាញជាងឆ្នាំកន្លងទៅ ព្រោះរយៈពេល ២ឆ្នាំកន្លងមកនេះកម្មវិធីគឺប្រកួតតែតាមអនឡាញប៉ុណ្ណោះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។
សម្រាប់ឆ្នាំដ៏ពិសេសនេះដែរសារព័ត៌មាន ក្បោះក្បាយ បានក្លាយជាដៃគូសហការជាមួយកម្មវិធី The Face Of Cambodia នេះដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីកាន់តែមានភាពទូលំទូលាយេះ ក៏ដូចជាការជួយជំរុញលើកកម្ពស់វិស័យបវរកញ្ញានៅ កម្ពុជាឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតតាមរយៈការជួយផ្សព្វផ្សាយទៅកាន់បណ្ដាអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា ការប្រកួកវគ្គផ្ដាច់ព្រ័ត្រកម្មវិធី The Face Of Cambodia នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះនៅផ្សារទំនើប អូឡាំព្យាស៊ីធី។ កុំភ្លេចតាមដានជាមួយសារព័ត៌មាន ក្បោះក្បាយដោយធ្វើការ like and Follow Page ក្បោះក្បាយ-kbors kbay ៕