បើទោះជាទើបធ្លាក់ពីកម្មវិធី Miss Universe 2022 កាលពីពេលថ្មីៗនេះក្ដីក៏ប៉ុន្តែតារាម៉ូដែលស្រស់ស្អាតកញ្ញា ហង្ស សូរិយាន់ បានចាប់ផ្ដើមជំហានថ្មីមួយទៀតទៅកាន់កម្មវិធី Miss Grand Cambodia 2022។
កម្មវិធី Miss Grand Cambodia 2022 កាលពីថ្មីៗបានប្រកាសពីបេក្ខភាព ៣៥រូបចុងក្រោយ ដោយក្នុងនោះ ក៏មានវត្តមាន ហង្ស សូរិយាន់ ម្នាក់ផង។ ដោយសារតែក្ដីស្រលាញ់ និងចង់ក្លាយជាតារាម៉ូដែលអាជីពម្នាក់ តារាម៉ូដែលវ័យក្មេងដែលឈរតំណាងឱ្យខ្មែរ កម្ពុជាក្រោម សម្រាប់កម្មវិធី Miss Grand នេះមិនបោះបង់ក្ដីស្រមៃរបស់នាងចោលនោះទេបើទោះជាធ្លាប់ធ្វើមិនល្អក្នុងកម្មវិធី Miss Universe កន្លងមកក្ដី។
(ចុចលីងនេះចូលទៅផេកផ្លូវការសារព័ត៌មាមក្បោះក្បាយ https://m.facebook.com/Kborskbay/)
កញ្ញា ហង្ស សូរិយាន់ បាននិយាយលើបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖”ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំ ហង្សសុរិយាន់ បានជាប់ជាបេក្ខភាពផ្លូវការ 35រូបក្នុងកម្មវិធីប្រកួត Miss Grand Cambodia2022 ដែលខ្ញុំបានតំណាងឲ ខ្មែរកម្ពុជាក្រោម។ នាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានៅតែជួយគាំទ្រក៏ដូចជាធ្វេីការ Likeនឹងshare លេីរូបរបស់នាងខ្ញុំ”។
ជាមួយនឹងភាពជឿជាក់ និងការមិនបោះបង់ក្ដីស្រមៃបែបនេះហើយបានធ្វើឱ្យទស្សនិកជន អ្នកគាំទ្ររបស់នាងពេញចិត្តស្រលាញ់ ព្រមទាំងជួយលើកទឹកចិត្ត និងជូនពរជាខ្លាំងដល់នាងដើម្បីធ្វើយ៉ាងណាបោះជំហានទៅដល់គោលដៅដែលខ្លួនចង់បាន។
សូមបញ្ជាក់ថាកម្មវិធី Miss Universe Cambodia 2022 ទើបបញ្ចប់ការការប្រកួតកាលពីពេលថ្មីៗ ហង្ស សូរិយាន់ ធ្វើមិនបានល្អនោះទេ ដោយកញ្ញាបានត្រឹមវគ្គ១០នាក់ចុងក្រោយតែប៉ុណ្ណោះធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការសោកស្ដាយជាខ្លាំង។
តែយ៉ាងណាសម្រាប់កម្មវិធី Miss Grand Cambodia 2022ដែលត្រៀមនឹងរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះកញ្ញាហាក់មានជំនឿជាក់ជាងមុនដោយបានឆ្លងកាត់បទពិសោធន៍ជោគជាំលើវិថីបវរកញ្ញា ហើយនាងក៏សង្ឃឹមដែរថានឹងទទួលបានលទ្ធផលដ៏គាប់ប្រសើរមួយនាពេលខាងមុខ៕