យោងតាមទំព័រ Facebook របស់ខ្មែរកម្ពុជាក្រោម Indigenous Khmer live in Vietnam
បានបង្ហាញពីមោទកភាពដែលកូនខ្មែរ កម្ពុជាក្រោមរូបបានជាប់ជាជយលាភីក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាពីរកម្មវិធីដាច់ដោយឡែកពីគ្នា។
កញ្ញា ថាច់ធូថាវ មានកំណើតខ្មែរក្រោម បានជាប់ចំណាត់ថ្នាក់ 2nd runner up ពីកម្មវិធីMiss Earth Vietnam 2022 ដែលទើបតែរៀបចំកាលពីពេលថ្មីៗ។ ដោយឡែក យុវជន យ័ញ ជីវលីញ មានកំណើតកើតជាខ្មែរក្រោមដូចគ្នា ដែលជាបេក្ខភាពតំណាងឱ្យប្រទេសវៀតណាម ចូលរួមប្រកួត Mister Global 2022 (កម្មវិធីប្រកួត បុរសស្រស់សង្ហា ដែលមានស្តង់ដា) បានជាប់ចំណាត់ថ្នាក់ជយលាភីរងទី១នៃកម្មវិធីកាលពីពេលថ្មីៗ ។
សម្រាប់បវរកញ្ញាថាច់ធូថាវ ពេលនេះខាងស្ថាប័នបវរកញ្ញាវៀតណាម បានតែងតាំងអោយនាងក្លាយទៅជា Miss Earth Vietnam 2022 ដោយនាងនឹងត្រូវតំណាងអោយប្រទេសវៀតណាម ទៅចូលរួមប្រកួតនៅ Miss Earth 2022 នៅឯប្រទេសភីលីពីន នាពេលដ៏ខ្ីខាងមុខ។ រីឯអ្នកឈ្នះម្កុដលេខ១ ក្នុងឆ្នាំនេះនឹងត្រូវទៅតំណាងក្នុងឆ្នាំ 2023 វិញ ដោយវៀតណាមនឹងធ្វេីជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថាមួយរយៈចុងក្រោយយុវជនខ្មែរកម្ពុជាក្រោមបានចូលរួមយ៉ាងផុសផុលសម្រាប់កម្មវិធីប្រកួតប្រជែងនានាទាំងវិស័យបវរកញ្ញា និងវិស័យចម្រៀងជាដើមក្នុងប្រទេស វៀតណាម។ ក្នុងនោះពួកគេភាគច្រើនក៏ទទួលបានលទ្ធផលជាហូរហែផងដែរ៕