ប៉ុន្មានថ្ងៃមកនេះមហាជនទាំងក្នុង និងក្រៅសិល្បៈមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយតារាសម្ដែង និងតារា TikTok រ៉ូស បានបង្ហោះសារចំលែកៗទាក់ទងនឹងមន្ត្រីប៉ូលិសផ្កាយ២ម្នាក់ឲ្យគ្រប់គ្នាបានដឹងតែនាង មិនទាន់បង្ហាញអត្តសញ្ញាណ និងមុខមាត់ពិតនោះទេស្រាប់តែនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះនាងបានបង្ហាញមុខមាត់មន្ត្រីប៉ូលិសផ្កាយម្នាក់ មានឈ្មោះ ប៊ន សំអាត ដែលគ្រប់គ្នាស្គាល់ច្បាស់ដូចថ្ងៃថាជាអតីតស្វាមីលោកជំទាវ មួយឡេង ទើបតែលែងលះគ្នាកាលពីពេលថ្មីៗនេះ។
បើតាម រ៉ូស បង្ហោះនៅលើហ្វេសប៊ុក បានឲ្យដឹងថាលោក ប៊ន សំអាត ដែលជាមន្ត្រីប៉ូលិសផ្កាយ២ បានសន្យាថាសាងសង់រីស៊តមួយកន្លែង និងទិញរយន្តទំនើប៥៧០ មួយគ្រឿងឲ្យខ្លួនតែចុងក្រោយបោកប្រាស់នាង ទាំងអស់ទូរស័ព្ទខលក៏មិនលើក ហ្វេសប៊ុកប្លុកខ្លួនចោលទៀត។ ហេតុអ្វីមនុស្សចាស់រូបនេះមកបោកប្រាស់ខ្លួនដែលជាកូនក្មេងដូច្នេះ។
រ៉ូស បានរៀបរាប់នៅលើហ្វេសប៊ុកថា” បានខ្មាសគេពេញហ្វេសប៊ុកទាំងអស់គ្នាឥឡូវហើយ សំរួលឬមិនសំរួល ចាស់ហើយកុំបោកក្មេងសន្យាអីធ្វើផង ខ្ញុំទ្រាំយូរហើយប្រយ័ត្នខ្ញុំផុសរូប សន្យាធ្វើមិនបានកុំសន្យា ហើយកុំឲ្យខូចឈ្មោះដល់ប៉ូលីសដ៏ទៃទៀតដែលគេល្អជាងលោកឯង ហើយនាងខ្ញុំជាជនរងគ្រោះ ហើយវាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ បើមិនចេញមកដោះស្រាយទេនាងខ្ញុំនឹងឡាយហ្វេសប៊ុកហើយ”។
តារា TikTok ល្បីឈ្មោះខាងលើបានព្រលយពាក្យទៀតថា” មនុស្សចាស់ខឹងងរច្រើនស្រឡាញ់ក្មេង ចង់ឲ្យក្មេងលួង ល្មមបើកប្លុកលេខទូរស័ព្ទខ្ញុំហើយ និយាយទៅហត់នឹងឆាតតាម ABA ណាស់កុំភ្លេចសន្យាថារៀបការហើយបើករីសត និងទិញ៥៧០ឲ្យអូន ធ្វើជាមនុស្សចាស់សន្យាហើយត្រូវធ្វើ កុំបោកកូនក្មេងបើមិនអញ្ចឹងនៅជំពាក់សន្យាខ្ញុំដល់ជាតិក្រោយ ហើយគិតទៅមនុស្សចាស់ខឹងងរង៉ក់ច្រើនមែនពិបាក់យល់ចិត្តជាងក្មេងទៀត”។
ទោះបីជាបង្ហោះសារយ៉ាងណាលោក ប៊ន សំអាត ដែលជាមន្ត្រីប៉ូលីសផ្កាយ២ត្រូវជាអតីតស្វាមីលោកជំទាវ មួយឡេង នៅតែធ្វើព្រងើយមិនបានឆ្លើយតបឬទាក់ទងមករ៉ូស វិញនោះទេ ទើបនៅថ្ងៃនេះនាង បានបង្ហាញមុខមាត់ពិតលោក ប៊ន សំអាត ឲ្យគ្រប់គ្នាបានដឹងតែម្ដងទៅកុំឲ្យគ្រប់គ្នាឆ្ងល់ច្រើនពេកថាមន្ត្រីប៉ូលីសផ្កាយ២មានវ័យចាស់ស្មើឪខ្លួននោះជាអ្នកណា។
រ៉ូស បានបង្ហោះថា អធ្យាស្រ័យ លោក ប៉ូលីសផ្កាយពីរ ប៊ន សំអាត ខ្ញុំទាក់ទង លោកមិនចូលទាល់តែសោះ ដោយទាំង ឆាត និង call ទៅកាន់លេខទូរសព្ទ របស់លោក បេបងប្អូនខាងកំពង់ចាម ដែរបានស្គាល់គាត់ សូមអោយគាត់ ទាក់ទងមក ខ្ញុំផងតាមរយះលេខទូរសព្ទ ខ្ញុំ 077864500សូមអគុណបងប្អូនទុកជាមុន។
កុំជឿសំដីមនុស្សប្រុស កុំអោយគេបោកដូចខ្ញុំ បងលែងលះប្រពន្ធហើយ បងពោះម៉ាយ គេទុក្ខបងចោល គេទៅអាមេរិចចោលបង បងអែកការណាស់ បងកំសត់ណាស់គ្មានអ្នកមើលថែរ ពាក្យសំដីអស់នេះដាក់អន្ទាក់ចឹងកុំជឿសំដីមនុស្សប្រុស គេទុក្ខចោលតែដើរផឹកស៊ីរាល់ថ្ងៃសាច់អោយឡើងត្រលុកត្រលន់ គិតទៅពូកែសំដែងអាចប្តូរអាជីពមកធ្វើអ្នកថតកុនបាន។
ទាក់ទងការចោទប្រកាន់នេះមន្ត្រីផ្កាយ២ ប៊ន សំអាត មិនអាចសុំការបំភ្លឺបាននោះទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។ មន្ត្រីផ្កាយរូបនេះទើបតែលេចលឺដំណឹងថាបានចែកផ្លូវគ្នាជាមួយលោកជំទាវ មួយឡេង ដែលគេស្គាល់ថាជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់៕