“តុក្កតាខ្មោចសណ្ឋិត” វគ្គ៣ ភាពយន្តបែបភ័យរន្ធត់កំពុងចាក់បញ្ចាំងតាមរោងភាពយន្តនានា!

ភាពយន្តភ័យរន្ធត់ លាយឡំនិងឈុតឆាកកំប្លែងខ្លះៗដែលមានចំណងជើងថា « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ ឬ The Doll 3 ផ្ដើមដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៩ ខែ កក្កដា នេះ បន្ទាប់ពីបានសម្ពោធបញ្ចាំង កាលពីម្សិលមិញនេះដោយមានវត្តមានអ្នកគាំទ្ររាប់រយនាក់ចូលរួមអបអរសាទរ ។
លោក សុខ សិរីសុភា ប្រធានទីផ្សាររបស់សប្បាយ MVP បានឱ្យដឹងថា ទោះបីជារឿង « តុក្កតាខ្មោចសណ្ឋិត » វគ្គ ១ និង វគ្គ ២ មិនបាននាំមកបញ្ចាំងនៅក្នុងប្រទេស កម្ពុជា ក្តី តែសម្រាប់វគ្គ ៣ នេះមិនមានអ្វីពាក់ព័ន្ធនិងវគ្គមុនៗដែរ ដូច្នេះហើយលោកជឿជាក់ខ្លាំងថា នឹងមានអ្នកចូលរួមគាំទ្រច្រើន ។
នៅក្នុងថ្ងៃសម្ពោធបញ្ចាំងរឿង « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ នោះផងដែរក៏មានវត្តមានអ្នកគាំទ្រចំនួន ២៨៥ នាក់ ដោយម្នាក់ៗបានបញ្ចេញចំណាប់អារម្មណ៍របស់ពួកគេក្រោយពេលបានទស្សនារឿងនេះចប់ថា រឿង « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ ពិតជាល្អមើលសម្រាប់អ្នកចូលចិត្តមើលភាពយន្តភ័យរន្ធត់ ពីព្រោះមានទាំងឈុតឆាកភ័យរន្ធត់លាយឡំនិងកំប្លែងខ្លះៗ ។
លោក សុខ សិរីសុភា បានបន្ថែមទៀតថា « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ គឺជារឿងបរទេសនាំចូលពីប្រទេស ឥណ្ឌូនេស៊ី ហើយខាងសប្បាយ MVP ក៏មានគម្រោងផលិតភាពយន្តខ្នាតធំជាច្រើនមិនចាញ់កុនបរទេសឡើយ ។

លោក សុខ សិរីសុភា បានរៀបរាប់ប្រាប់ថា ភាពយន្តភ័យរន្ធត់ដែលមានចំណងជើងថា « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ The Doll 3 ជា ខ្សែភាពយន្តដែលផលិតដោយ Hitmaker Studios ត្រូវបានធ្វើឱ្យកាន់តែគួរឱ្យភ័យខ្លាច ជាមួយនឹងបរិយាកាសកាន់តែគួរឱ្យព្រឺព្រួចខ្លាំង។សាច់រឿងនេះកើតឡើង២ខែក្រោយ បន្ទាប់ពីប្អូនប្រុសរបស់ Tara ឈ្មោះ Gian បានធ្វើអត្តឃាត។ ទោះជានាងមិនអាចទទួលយកនូវការស្លាប់របស់ប្អូនប្រុសនាងក៏ដោយ ក៏ Tara នៅតែព្យាយាមបន្តដំណើរជីវិតទៅមុខទៀត។
Tara បានទទួលយកសំណើររបស់គូស្នេហ៍របស់នាងឈ្មោះ Aryan ហើយព្យាយាមចាប់ផ្តើមជំពូកថ្មីក្នុងជីវិតរបស់នាង។ ប៉ុន្តែ Tara នឹក Gian ខ្លាំងណាស់ ហើយមិនអាចបំភ្លេចប្អូនប្រុសរបស់នាងបានទេ។ ការនឹករលឹកដង្ហើយហៅរបស់ Tara ធ្វើឱ្យវិញ្ញាណរបស់ Gian ត្រលប់មកវិញដោយមិនដឹងខ្លួន។ វិញ្ញាណរបស់ប្អូនប្រុសដែល Tara នឹកយ៉ាងខ្លាំងចូលសណ្ឋិតទៅក្នុងតុក្កតា និងបានដាស់ព្រលឹងបិសាចរបស់តុក្កតានោះ។
ដំបូងឡើយ Tara និងស្វាមីរស់នៅយ៉ាងមានសុភមង្គលក្រោយរៀបការ។ ប៉ុន្តែសុភមង្គលនោះបានប្រែក្លាយទៅជាភាពភ័យខ្លាចមួយរំពេច។ ចុះតើរឿងបន្ទាប់របស់ Tara ជារឿងអ្វី? តើវិញ្ញាណរបស់ Gian អាចស្ងប់ស្ងាត់ម្តងទៀតបានទេ?
កុំឱ្យខកខាតឱ្យសោះភាពយន្តល្អឯកនេះកំពុងចាក់បញ្ចាំងផ្លូវការតាមបណ្ដារោងភាពយន្តនានាពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap