កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ ត្រូវបានជ្រើសជាទូតសុឆ្ឆន្ទៈដំបូងគេបង្អស់របស់យុទ្ធនាការ I LOVE PHNOM PENH។ ទាំងនេះធ្វើឱ្យទីផ្សារកញ្្ាកាន់តែជោគជ័យឡើងៗពីមួយថ្ងៃទៅមួយថ្ងៃក្នុងនាមជាបវរកញ្ញាល្បីឈ្មោះមួយរូបន
បវរកញ្ញាបានបង្ហាញពីអារម្មណ៍រំភើបចំពោះតំណែងជា Brand Ambassador យុទ្ធនាការ I LOVE PHNOM PENH Campaign។ នាងភ្ញាក់ផ្អើលខ្លាំងនៅពេលដឹងថាត្រូវបានជ្រើសជា BA ឱ្យយុទ្ធនាការនេះ ហើយនាងពេញចិត្តខ្លាំងណាស់ចំពោះតំណែងមួយនេះ ព្រោះវាត្រូវនឹងចក្ខុវិស័យជាបវរកញ្ញាចក្រវាឡកម្ពុជាតែម្តង ដូច្នេះគ្មានអ្វីដែលត្រូវបដិសេដចំពោះការងារមួយនេះឡើយ មានតែទទួលធ្វើឱ្យក្តីសោមនស្សរីករាយបំផុត។
ក្នុងតំណែងជាទូតសុឆ្ឆន្ទៈយុទ្ធនាការនេះ កញ្ញា រ៉េត សារីតា មានតួនាទីក្នុងការផ្សព្វផ្សាយដល់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងយុទ្ធនាការ I LOVE PHNOM PENH តាមរយៈការថតវីដេអូ និងសកម្មភាពជាច្រើនផ្សេងទៀត។ ទូតសុឆ្ឆន្ទៈរូបនេះ សង្ឃឹមថា យុទ្ធនាការ I LOVE PHNOM PENH នឹងប្រារព្ធឡើងដោយរលូននិងជោគជ័យ ដើម្បីជំរុញឱ្យមានការបង្កើតយុទ្ធការ I LOVE CAMBODIA នាពេលខាងមុខ។
កញ្ញារំពឹងទៀតថា កញ្ញានឹងអាចនៅតែជាចំណែកមួយនៃព្រឹត្តិការណ៍ដ៏ធំដែលជំរុញលើអាជីវកម្មនៅកម្ពុជាមានការរីកចម្រើន ឆ្ពោះទៅការបើកទីផ្សារអាជីវកម្មនៅកម្ពុជាឱ្យកាន់តែធំទូលំទូលាយនាពេលអនាគត។
Mr. Dylan ប្រធានផ្នែកលក់ និងទីផ្សាររបស់ Le Condé BKK1 បានបង្ហាញអារម្មណ៍រីការចំពោះវត្តមានកញ្ញា រ៉េត សារីតា ក្នុងនាមជា BA ឱ្យយុទ្ធនាការនេះ។ លោកសង្ឃឹមថា យុទ្ធនាការនេះនឹងកា្លយជាច្រកទ្វារសម្រាប់ម្ចាស់អាជីវកម្ម ក្នុងនិងក្រៅស្រុក មានឱកាសបោះទីតាំងអាជីវកម្មរបស់ខ្លួន ដោយទំនុកចិត្តនិងភាពជឿជាក់ ព្រោះថា ទីក្រុងភ្នំពេញជាតំបន់ប្រមូលផ្តុំដ៏ទូលំទូលាយ ដែលអាចជំរុញឱ្យអាជីវកម្មរបស់លោកអ្នកឆ្ពោះទៅរកភាពជោគជ័យលើផ្នែកសេដ្ឋកិច្ច និងការរស់នៅប្រកបដោយប្រណិតភាព។
លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមនៃយុទ្ធនាការ I LOVE PHNOM PENH នៅការិយាល័យលក់ Le Condé BKK1 ព្រមជាមួយការបញ្ចុះតម្លៃពិសេសៗ និងការផ្តល់រង្វាន់ផ្សេងៗនៅចុងបញ្ចប់នៃយុទ្ធនាការ។ ដើម្បីមានឱកាសឈ្នះរង្វាន់ទាំងនោះលោកអ្នកគ្រាន់តែជាវផលិតផល និងសេវាកម្មពីទីតាំងអាជីវកម្មណាមួយនៃយុទ្ធនាការនេះ រួចនឹងទទួលបានការបោះត្រា ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន ជាមួយការចាប់ឆ្នោតរង្វាន់ដ៏ធំនៅចុងបញ្ចប់នៃយុទ្ធនាការ។
យុទ្ធនាការ I LOVE PHNOM PENH ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំដែលនឹងនាំមកនូវភាពសប្បាយរីករាយជាច្រើនដល់អ្នកនៅក្នុងរាជធានីភ្នំពេញ ព្រមជាមួយរង្វាន់ជាច្រើនទៀត។ យុទ្ធនាការនេះ នឹងប្រារព្ធឡើងរយៈពេល២ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៕