ប្រកាសប្រាប់គេឯងថាលែងប្តីពេញៗមាត់ស្រាប់តែពេលនេះ គឹម លីហ្សា បង្ហាញមុខជាមួយប្តីធ្វើមិនដឹង !

ជាង ២ ឆ្នាំមកហើយដែលតារាសម្តែង គឹម លីហ្សា ប្រកាសលែងលះស្វាមី បន្ទាប់ពីនាងជោគជ័យនៅក្នុងអាជីវកម្មជាច្រើនរបស់ខ្លួន រហូតមាន ផ្ទះ រថយន្តទំនើប និងលុយចាយពេញដៃ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នាពេលចុងក្រោយនេះគេឃើញតារាស្រីរូបនេះនៅតែមានទំនាក់ទំនងល្អជាមួយស្វាមីខ្លួនដដែល រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនឆ្ងល់ថា តើតារាស្រីរូបនេះពិតជាលែងលះស្វាមីខ្លួនឬគ្រាន់តែជាការសម្តែង ? ជាក់ស្តែងនៅថ្ងៃនេះ ស្រាប់តែឃើញ គឹម លីហ្សា រៀបចំពិធីក្រុងពាលីសាងសង់ហាងថ្មីដោយមានវត្តមានស្វាមីនាងធ្វើមិនដឹង ។
អតីតតារាសម្ដែងល្បីឈ្មោះរូបនេះ កំពុងរវល់នៅក្នុងការកើបលុយជាមួយអាជីវកម្មជាច្រើនរបស់ខ្លួនរហូតលែងចង់ត្រឡប់ ទៅរស់នៅប្រទេស អូស្រ្តាលី បើទោះបីជាមានកូនប្រុស ២ នាក់រួចក្តី។ ជាពិសេសក្រោយពីបង្ហាញពីទុក្ខលំបាកដែលរស់នៅប្រទេស អូស្រ្តាលី មក កាន់តែធ្វើឱ្យនាងលែងចង់ត្រឡប់ទៅរស់នៅទីនោះ ។ ចំណែកកូនៗរបស់ គឹម លីហ្សា វិញ ក៏បានចូលសាលារៀននៅក្នុងស្រុក ខ្មែរ ផងដែរ ។

ថ្វីដ្បិតតែកន្លងមក គឹម លីហ្សា ធ្លាប់ប្រកាសថាលែងលះស្វាមីរបស់ខ្លួនក្តី នាងមិនដែលបញ្ជាក់លំអិត ឬនិយាយពីរឿងលែងលះនេះទេ ហើយនាងក៏មិនរំលឹក ឬនិយាយពីស្វាមីខ្លួនទៀតដែរ ។
ស្របពេលដែលជីវិតរកស៊ី គឹម លីហ្សា កាន់តែជោគជ័យ ស្រាប់តែមានគេឃើញតារាស្រីរូបនេះមានទំនាក់ទំនងល្អជាមួយស្វាមីខ្លួនដដែល រហូតធ្វើឱ្យគ្រប់គ្នាគិតថា តារាស្រីរូបនេះបានត្រូវរូវជាមួយស្វាមីខ្លួនវិញ ហើយ ហើយអ្នកខ្លះទៀតបាននិយាយថា ការលែងលះរបស់ គឹម លីហ្សា គ្រាន់តែជាការកហុក ប៉ុណ្ណោះ ។

បើតាមប្រភពព័ត៌មានស្និទ្ធជាមួយ គឹម លីហ្សា បានបង្ហើបប្រាប់ថា ប្តី គឹម លីហ្សា ជាមនុស្សស្លូត និងស្រឡាញ់ប្រពន្ធកូនណាស់ រឿងអី គឹម លីហ្សា លែងប្តីចោលនោះ ពួកគេនៅត្រូវគ្នាធម្មតា គ្រាន់តែលែងបង្ហាញដូចមុន ។
ទោះជាយ៉ាងណាទាក់ទងរឿងនេះ គឹម លីហ្សា មិនអាចទាក់ទងសុំការបញ្ជាក់លម្អិតបានទេ ដោយទូរសព្ទនាងមិនអាចទាក់ទងបាន។ ម្យ៉ាងទៀតអតីតតារាសម្ដែងល្បីឈ្មោះរូបនេះក៏មិនទាន់ចេញមុខបកស្រាយតាមបណ្ដាញសង្គមរបស់ខ្លួននៅឡើយទេ។
សូមបញ្ជាក់មួយរយៈចុងក្រោយនេះតារាសម្ដែងអ្នកនាង គឹម លីហ្សា ហាក់ជោគជ័យខ្លាំងលើជំនួញផ្ទាល់ខ្លួនរហូតធ្វើឱ្យនាងមានចង់បោះបង់ការរស់នៅអូស្ត្រាលីចោល មកនៅស្រុកខ្មែរវិញ បើទោះជាមានប្ដីកូន២ហើយក្ដី៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap