នៅ អាមេរិក គ្មានអ្វីក្រៅពីនៅផ្ទះមើលថែរក្សាគ្រួសារ សារ៉ាយ សក្ខណា ពន្យារដើម្បីបន្តនៅស្រុកខ្មែរកើបលុយ!

មកទល់ពេលនេះតារាសម្តែង សារ៉ាយ សក្ខណា មកលេងស្រុកកំណើតជិតមួយឆ្នាំហើយ តែនាងនៅពុំទាន់វិចសំពាយត្រឡប់ទៅ សហរដ្ឋអាមេរិក វិញនៅឡើយទេ។ នាង និងគ្រួសារនៅតែបន្តរស់នៅស្រុក ខ្មែរ យ៉ាងសប្បាយរីករាយ ។

ជុំវិញនៃការពន្យាពេលត្រឡប់ទៅវិញនេះ ត្រូវបានគេដឹងថាអតីត តារាសម្តែងល្បីឈ្មោះរូបនេះ កំពុងសប្បាយចិត្តជាមួយការកើបលុយលើមុខជំនួញផ្ទាល់ខ្លួន និងការថតកុន ។
សារ៉ាយ សក្ខណា ពន្យារពេលត្រឡប់ទៅ អាមេរិក ចំនួន ២លើកមកហើយ ជាក់ស្តែងនាងធ្លាប់បានប្រាប់ថា នាងនឹងត្រឡប់ទៅវិញក្រោយពីចូលរួមមង្គលការរបស់ ទឹម រដ្ឋា រួចកាលពីអំឡុងចូលឆ្នាំខ្មែរ ក្រោយមកទៀតនាងក៏ពន្យាពេលលើកទី ២ ព្រោះតែរៀបចំការងារមិនទាន់រួចរាល់ ។

ដោយឡែកជួបជាមួយអ្នកនាងលើកនេះនាងនៅតែមិនទាន់ចេញទៅ អាមេរិក ទៀត នាងបន្តរស់នៅ ស្រុក ខ្មែរ យ៉ាងសប្បាយរីករាយ ថែមទាំងបានឱ្យកូនស្រីរបស់ខ្លួន ចូលសិក្សានៅក្នុងសាលាឯកជន មួយផងដែរ ។
ស្របពេលតារាសម្តែង សារ៉ាយ សក្ខណា បន្តរស់នៅក្នុងស្រុកជាបន្តទៀត ស្រាប់តែលេចលឺព័ត៌មានថានាងលែងវិលត្រឡប់ទៅ អាមេរិក វិញហើយ នាងនឹងមកពង្រឹងអាជីវកម្មនៅក្នុងស្រុកវិញ ពីព្រោះរស់នៅ អាមេរិក នាងមិនមានមុខរបរអ្វីទេ ក្រៅពីនៅផ្ទះថែរក្សាគ្រួសារ។ ម្យ៉ាងវិញទៀតនៅទីនោះនាងអផ្សុកខ្លាំងណាស់ ចង់ចេញទៅណាមកណាក៏ពិបាក ត្រូវចាំស្វាមីទំនេរទើបអាចទៅដើរ លេងខាងក្រៅបាន ។


សារ៉ាយ សក្ខណា នៅតែអះអាងថា នាងនិងគ្រួសារនឹងត្រឡប់ទៅ អាមេរិក វិញក្នុងពេលឆាប់ៗខាងមុខ គ្រាន់តែពេលនេះនាងសុំបំពេញការងារខ្លួនឱ្យចប់សព្វគ្រប់សិន ។ ម្យ៉ាងវិញថ្មីៗនេះនាងទើបតែទទួលថតរឿងថ្មីមួយផង ទើបពន្យាពេលត្រឡប់ទៅវិញ ។
សារ៉ាយ សក្ខណា មិនត្រឹមតែរវល់នៅក្នុងការកើបលុយពីការថតភាពយន្ត និង ថតស្ពតនានានោះទេ នាងថែមទាំងកំពុងមមាញឹកនៅក្នុងការកើបលុយពីអាជីវកម្មរបស់ខ្លួនជាច្រើនទៀតទាំងហាងកែសម្ផស្ស និង លក់ដីធ្លី ជាក់ស្តែងថ្មីៗនេះនាងបានលេចមុខនៅក្នុងការលក់ដីធ្លីមិនចាញ់មិត្តរួមអាជីពឡើយ ដូច្នេះហើយធ្វើឱ្យនាងសប្បាយចិត្តក្នុងការកើបលុយដ៏ច្រើននេះ ហើយក៏បន្តផ្អាកគម្រោងត្រឡប់ទៅ សហរដ្ឋអាមេរិក វិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap