ថ្មីៗនេះលេចលឺដំណឹងថាពិធីករ និងជាអ្នកមេម៉ាយកូនមួយដ៏ស្រស់ស្អាត សុខ សោម៉ាវត្តី បានរកអ្នកស្អំបេះដូងឃើញហើយដែលជាថៅកែហាងថតរូបម្នាក់ជាកូនកាត់ខ្មែរចិន ។ តែយ៉ាងណាតារាល្បីឈ្មោះរូបនេះ ហាក់មិនទាន់បង្ហាញ ឬចង់ឱ្យហ្វេនៗរបស់ខ្លួនបានដឹងជាផ្លូវការនៅឡើយទេ ព្រោះតែខ្លាចជួបរឿងអកុសកជាលើកទី៣។
រយៈពេលជាង១ឆ្នាំទៅហើយដែលសុខ សោម៉ាវត្តី បានចែកផ្លូវកីឡាករបាល់ទាល់លី វ៉ាហេទ ហើយពួកគេទាំងសងខាងព្យាយាមបិតបាំងពីមូលហេតុនៃការប្រេះឆាស្នេហ៍រៀងៗខ្លួនដោយមិនជ្រើសផ្លូវហែកហួរគ្នាតាមបណ្ដាញសង្គមដូចគូស្នេហ៍មួយចំនួនទៀតនោះទេ។
ត្បិតតែពិធីការិនីរូបនេះមិនបញ្ចេញពីទុក្ខសោករឿងស្នេហាឲ្យគេបានដឹងជាសាធារណៈមែន ប៉ុន្ដែភាពរឹងមាំនិងនៅតែបង្ហាញពីអារម្មណ៍រីករាយដូចគ្មានរឿងអ្វីកើតឡើងចំពោះជីវិតនាងពេលនេះព្រោះតែនាងមានលោកថៅកែហាងថតរូបម្នាក់ជាបុរសខ្មែរកាត់ចិនតាមលើកទឹកចិត្តនាងគ្រប់ពេលវេលាទាំងអស់។
នាង មិនដែលបណ្ដើរឬបង្ហោះប្រុសចំណាស់នោះកៀកកើយជាមួយនាងម្ដងណាឡើយ ប៉ុន្ដែលោកថៅកែធ្លាប់បង្អួតមិត្តភក្ដិលោកនៅស្ទ័រីហ្វេសបុកដោយហៅនាងថាជាកំពូលស្នេហ៍ទៀតផង ទើបធ្វើឲ្យFan ជាច្រើនរបស់អ្នកមេម៉ាយកូន១រូបនេះមានការភ្ញាក់ផ្អើល។តែចំពោះរឿងដែលសោម៉ាវត្តី នៅស្ទាក់ស្ទើក្នុងចិត្ត និងពន្យាពេលបញ្ចេញមុខសង្សារថ្មីឲ្យគ្រប់គ្នាបានឃើញនៅពេលនេះត្រូវបានគេយល់ថាមកពីនាងនៅមិនទាន់ទុក្ខចិត្តលោកថៅកែឬរឿងស្នេហាស្ថិតក្នុងតំណាក់កាលស្វែងយល់ចិត្តគ្នាហើយនាងខ្លាចជួបរឿងខកចិត្តជាលើកទី៣ទើបធ្វើឲ្យអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិនបើកចំហ។
ទាក់ទងចំណងស្នេហ៍ទី៣នេះ តារាក្រម៉ិចក្រមើមរូបនេះ មិនអាចសុំការបញ្ចាក់បាននោះទេ ដោយសារទូរសព្ទរបស់នាងមិនអាចទាក់ទងបាន។ យ៉ាងណាតារារូបនេះតែងតែបង្ហាញពីភាពរឹងមាំ និងសប្បាយរីករាយនៅតាមបណ្ដាញសង្គម Facebook ហាក់ដូចគ្មានអ្វីកើតឡើងនោះទេសម្រាប់ជីវិតគូស្នេហ៍ពីមួយទៅមួយ។
គូររំលឹកថាពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី បានលែងលះស្វាមីលោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាកូនប្រុសលោក ទូច ណារ៉ុត អតីតស្នងការនករបាលរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤ ដោយបន្សល់កូនស្រី១ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។
ក្រោយការលែងលះហើយនាងក៏បានទាក់ទងជាមួយកម្លោះ លី វ៉ាហេត ជាកីឡករបាល់ទាល់ តែស្នេហាអ្នកទាំងពីរក៏ដើរដល់ផ្លូវបំបែកកាលពីជាងមួយឆ្នាំមុន។ យ៉ាងណាគេមិនដឹងថាគូស្នរេហ៍ថ្មីក្រោយនេះ នាងបានមើលចិត្តមើលថ្លើមគ្នាបែបណាហើយនោះទេ បានមកទល់នឹងពេលនេះ សុខ សោម៉ាវត្តី នៅតែមិនទាន់បង្ហាញឱ្យទស្សនិកជនដឹកជាផ្លូវការ៕