ពេជ្រ សូលីកា ប្រឹងក្រសោបទីផ្សារជំនួញ និងសិល្បៈឡើងវិញក្រោយចែកផ្លូវគ្នាដើរជាមួយស្វាមីជាអានិកជនខ្មែរ-អូស្ត្រាលី

តារាចម្រៀងល្បីឈ្មោះអ្នកនាង  ពេជ្រ សូលីកា ពេលនេះកំពុងតែប្រឹឹងប្រែងជាខ្លាំងដើម្បីក្រសោបទីផ្សារ ទាំងទីផ្សារជំនួញ និងទីផ្សារចម្រៀង បន្ទាប់ពីតារាល្បីឈ្មោះរូបនេះអាចកាត់ចិត្ត និងរក្សាបានភាពនឹងនរបន្ទាប់ពីចែកផ្លូវគ្នាដើរជាមួយស្វាមីមក។

ជាក់ស្ដែងកាលពីពេលថ្មីៗគេឃើញវត្តមានតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាសរូបនេះលេចវត្តមានក្នុងពិធីសម្ពោធផលិតផលដ៏ល្បីឈ្មោះមួយ ដោយមើលទៅនាងហាក់រក្សាចិត្តបានល្អ មិនទន់ជ្រាយពីរឿងបែកបាក់គ្រួសារ។ 

អ្នកនាង ពេជ្រ សូលីកា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយនពេលខ្លួនបានក្លាយជាចំណែកមួយដើម្បីជួយប្រមូត និងផ្សព្វផ្សាយផលិតដ៏ល្អមួយនេះ។ ក្នុងនោះអ្នកនាងក៏បានណែនាំឱ្យអ្នកគាំទ្រខ្លួនជួយគាំទ្រផលិតផលថ្មីផង។ 

 

យ៉ាងណាក៏ដផយនៅពេលអ្នកសារព័ត៌មានចោទសួរពីរឿងបែកបាក់គ្រួសារ និងការចាប់ដៃគូស្នេហ៍ថ្មីៗទៀតអតីតតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម M សុំមិនធ្វើអត្ថាធិប្បាយទេ ដោយលើកហេតុថាមិនចង់នឹងរលឹករឿងទាំងនេះនោះទេ។

ងាកទៅកាន់បណ្ដាញសង្គមរបស់ខ្លួនវិញក្រោយពីទទួលការងារជាអ្នកតំណាងផលិតផលពេជ្រ សូលីកា បានសរសេរសារមួយខ្លីថា៖”Cinderella គេ ម៉ោង12យប់មិនទាន់ រត់ទៅផ្ទះបាត់ប្លែកអីតែ Cinderella ខ្ញុំ ម៉ោង12យប់ កំពុងជិះរកបាយស្រូបតាមផ្លូវ “។

ពាក្យពេចន៍ទាំងនេះបានបញ្ជាក់ថាតារាល្បីឈ្មោះខាងលើកំពុងប្រឹងប្រែងក្រសោបទីផ្សារជំនួញ និងចម្រៀងរបស់ខ្លួនឡើងវិញ ដោយលែងពឹងពាក់ស្វាមីដូចពេលមុនៗទៀតហើយ។

 

សូមបញ្ជាក់ថា ក្រោយចែកផ្លូវគ្នាដើរដោយស្ងប់ស្ងាត់ជាមួយស្វាមីជាអាណិកជនខ្មែរ-អូស្ត្រាលី គីម ហាន ពេជ្រ សូលីកា ហាក់បាក់ទឹកចិត្ត និងចង់គិតខ្លីម្ដងៗ។ ក៏ប៉ុន្តែបន្ទាប់ពីធ្វើចិត្តបានពេលនេះតារាល្បីឈ្មោះខាងលើផ្ដើមសកម្មភាពការងាររបស់ខ្លួនឡើងវិញទាំងទីផ្សារជំនួញ និងសិល្បៈ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap