ថុល សុភិទិ សម្រក់ទឹកភ្នែកក្រោយទទួលការសរសើរពីគណៈកម្មការទាំង និងទស្សនិកជន!

បេក្ខភាពលេខធ្លោ Cambodia Idol ថុល សុភិទិ ទប់ទឹកភ្នែកមិនបានទេកាលពីយប់មិញនេះ ដោយសារតែទទួលការកោតសើរសើរជាខ្លាំងពីគណៈកម្មការទាំង៤រូបមានដូចជា ណុប បាយ៉ារិទ្ធ ឱក សុគន្ធ កញ្ញា សុខ សីឡាលីន និង ឆន សុវណ្ណរាជ ជាដើម។
អាចថានេះជាលើកដំបូងក៏ថាបានសម្រាប់បេក្ខភាពលេចធ្លោរូបនេះ ដែលអាចឆក់យកបោះដូងគណៈកម្មការទាំង៤រូប រួមទាំងទស្សនិកជន ដែលមិនធ្លាប់កើតមានឡើងនោះទេសម្រាប់ ថុល សុភិទិ។
បេក្ខភាពដែលទទួលការចាប់អារម្មណ៍ពីទស្សនិកជនតាមរយៈការបកស្រាយបទចម្រៀង”មិនអាចឃាត់ទេ” របស់តារាចម្រៀង Original Song វ័យក្មេងដ៏ល្បីឈ្មោះគឺលោក ម៉ម បញ្ហារិទ្ធ បានបង្ហាញពីក្ដីរីករាយនៅពេលទទួលការចាប់អារម្មណ៍ និងសរសើរបែបនេះ ហើយលោកបានសន្យាថានឹងប្រឹងប្រែងឱ្យល្អថែមទៀតនៅវគ្គក្រោយ ដើម្បីអាចក្លាយជាម្ចាស់ជយលាភីសម្រេចតាមគោលបំណងរបស់ខ្លួន។

សូមបញ្ជាក់ថា ការប្រឡងកម្មវិធី Cambodia Idol យប់មិញនេះប្រធានបទក្នុងកម្មវិធីសម្រាប់​វគ្គ Live Show សប្ដាហ៍ទី ៤ គឺការបង្ហាញ​សមត្ថភាពបែប Rock Star ដែលជាចំណីអារម្មណ៍ថ្មីមួយរបស់ទស្សនិកជន។

រយៈពេល ៤សប្ដាហ៍ហើយ សម្រាប់វគ្គ Live Show ដែលទស្សនិកជនបាន​ឃើញសមត្ថភាព​សម្ដែងផ្ទាល់របស់ បេក្ខភាព​ Cambodian Idol។ ជារៀងរាល់សប្ដាហ៍ មាន​បេក្ខជន​របូតពីកម្មវិធីទៅជា​ហូរហែ ទោះបីជា​គណៈកម្មការមានសិទ្ធិ Save ឲ្យពួកគេ​អាច​បន្តទៅវគ្គក្រោយៗ ប៉ុន្តែវាជា​ការពិចារណាដ៏ពិបាក និងតានតឹងបំផុត។ មួយរដូវកាល គណៈកម្មការម្នាក់ មានសិទ្ធិ Save បេក្ខភាពទៅវគ្គក្រោយ បាន​តែ ១ ដងប៉ុណ្ណោះ។ ៣ សប្ដាហ៍ហើយដែល Judge មិនបាន Save ប៉ុន្តែសម្រាប់សប្ដាហ៍ទី ៤ នេះ ក្រោយមានការពិភាក្សាយ៉ាងហ្មត់ចត់​រួមគ្នា Judge ក៏សម្រេច Save បេក្ខជន ណាន វីសារ អាចរួមដំណើរជាមួយកម្មវិធីទៅវគ្គក្រោយ ដោយមានការសាទរយ៉ាងខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap