មានអ្នករំភើបជំនួសស្រែកចង់បាក់ឆាកពេល ទេព បូព្រឹក្ស ផ្លែមល្ហែមខ្លាំងជាមួយ ជី ដេវីដ លើឆាកតន្ត្រី

បណ្ដាអ្នកគាំទ្រ និងហ្វេនៗរបស់តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញពីអារម្មណ៍រំភើបជំនួសតារារូបនេះជាខ្លាំង ដោយមានសំឡេងស្រែកហ៊ោកញ្ច្រៀវចង់បាក់ឆាកតន្ត្រីកាលពីយប់មិញ ក្នុងកម្មវិធីប្រគំតន្ត្រីនៅផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្ទាប់ពីគូស្នេហ៍របស់នាងគឺតារាមច្រៀងល្បីឈ្មោះ ជី ដេវីដ បានបង្ហាញភាពផ្អែមល្ហែម ដោយការថើបមាត់លើឆាកតន្ត្រីផ្ទាល់ធ្វើឱ្យអ្នកខ្លះច្រណែនជាខ្លាំង។

អ្នកគាំទ្រតារាចម្រៀងទាំងពីររូបនេះ បានបង្ហាញភាពច្រណែនជខ្លាំង ហើយមានអ្នកខ្លះទៀតស្រែកទម្ទ្រាំជើងចង់បាក់ឆាកទៀតផងកាលពីយប់មិញ។ ក្នុងនោះមានអ្នកខ្លះថាតារាចម្រៀងទាំងពីររូបនេះបានធ្វើឱ្យអ្នក Single ញ័រខ្លួនញ័រប្រាណជាដើម។

សម្រាប់ការប្រគំតន្ត្រីជាមួយបទចម្រៀងថ្មីរបស់ខ្លួនកាលពីយប់មិញ ទេព បូព្រឹក​ បានបង្ហាញពីក្ដីរីករាយជាខ្លាំងនៅពេលឃើញវត្តមានអ្នកគាំទ្ររបស់ខ្លួនជាច្រើនបានចូលរួមគាំទ្រ។ ក្នុងនោះនាងបានអរគុណដល់ ហ្វេនៗ សម្រាប់ការផ្ដល់កម្លាំងចិត្តនិងការគាំទ្រ ហើយនាងក៏បានអរគុណដល់ក្រុមកាងារក៏ដូចជាក្រុមរាំព្រមទាំងក្រុមកាងារឆាកទាំងមូល ។ ជាពិសេសម្ចាស់ Sponsor ផ្ទាល់តែម្ដងសម្រាប់ការចូលរួមយ៉ាងសកម្មក្នុុងបេសកកម្មនេះ។

តារាចម្រៀងពូកែក្បាច់រាំរូបនេះ កំពុងត្រៀមចេញ MV បទចម្រៀងថ្មីរបស់ខ្លួន គឺបទ «One More» ក្នុង Album Top of Lady ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្ដាញសង្គម ដែលជាស្នាដៃថ្មីយ៉ាងទាក់ទាញសម្រាប់អ្នកគាំទ្រ។

តាមរយៈ Trailer នៃ MV បទចម្រៀងថ្មីរបស់តារាចម្រៀងស្រីរូបនេះ ពិតជាឆក់បានការសរសើរខ្លាំងពីអ្នកគាំទ្រជាមួយនឹងប្លង់ថតយ៉ាងប្រណីត ព្រមទាំងឈុតសម្លៀកបំពាក់ទាក់ភ្នែកខ្លាំង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងអន្ទះសាចាំមើល MV ពេញផងដែរ។

ជាមួយគ្នានោះ MV ថ្មីនេះដែរ កញ្ញា ទេព បូព្រឹក្ស ក៏បានប្រកាសត្រៀមចេញនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ យប់មិញ ដែលកញ្ញារៀបចំកម្មវីធីជប់លៀងសម្ពោធយ៉ាងធំមួយមានអញ្ជើញសិល្បករសិល្បការិនី និង អ្នកគាំទ្រជាច្រើនផងដែរ។


ដោយឡែក អ្វីដែលកាន់តែចាប់អារម្មណ៍ និង ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ខណៈបានឃើញកញ្ញា ទេព បូព្រឹក្ស បានបង្ហាញខ្សែកពេជ្រមួយខ្សែយ៉ាងធំ ដែលត្រៀមសម្រាប់ពាក់ថ្ងៃសម្ពោធ MV ថ្មីនេះ ដោយឃើញថាជាខ្សែ-កពេជ្រច្នៃឡើងដាក់ឈ្មោះអក្សរកាត់របស់នាងផ្ទាល់តែម្ដង។ ខ្សែ-កមួយខ្សែនេះដែរ បើតាមការពិនិត្យតម្លៃក្នុងហាងពេជ្រមួយកន្លែងបានឱ្យដឹងថា មានតម្លៃរហូតដល់ទៅ ៨៦ ០០០ ដុល្លារឯណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap