តារាសម្ដែងត្រូវប៉ាន់ផ្នែកតួសម្ដែងកម្សត់ លំបាកតោកយ៉ាកលោក សឿន វីតា ពេលនេះបានផ្ដើមពង្រីកមុខរបរថ្មីរបស់ខ្លួនមួយទៀតគឹការចូលហ៊ុនរកស៊ីជាមូយមិត្តភ័ក្កទៅលើការបើកហាងលក់ទូរសព្ទដៃ។
ហាងលក់ទូរសព្ទដៃដែលតារាសម្ដែងរូបនេះបានចូលហ៊ុនជាមួយមិត្តភ័ក្កមានឈ្មោះថា ស្នាដៃកូនខ្មែរ ដែលមានទីតាំងហាង ស្ថិតនៅខាងលិចវិឡាល័យសន្ធរម៉ុក ក្បែរការ៉ាស់សាំងតូតាល់ ផ្លូវកម្ពុជាក្រោម។
លោក សឿន វីតា បានបង្ហាញពីភាពរីករាយនៅពេលបានរួមជាផ្នែកមួយនៃមុខជំនួញថ្មីមួយនេះជាមួយមិត្តភ័ក្ករបស់ខ្លួន ដើម្បីធ្វើយ៉ាងណាស្វែករកចំណូលបន្ថែម ខណៈវិបត្តិនៃជំងឺកូវីដ១៩នៅតែបន្តអូសបន្លាយនៅឡើយមកទល់នឹងពេលនេះ។
លោកបានបញ្ជាក់ថា៖”គាត់ឃើញយើងហត់ពេកទៅលើការងាររបរអនឡាញ ដូចដែលបងដឹងស្រាប់ អីចឹងហើយបានគាត់ហៅមកចូលហ៊ុន ដោយចែកភាគលាភទៅតាមហ្នឹងនៅពេលបានផលចំណេញ”។
តារាសម្ដែងកំពុងមមាញឹកជាមូយរបររកស៊ីអនឡាញ បន្តថា តាមរយៈការចូលហ៊ុនរកស៊ីជាមួយមិត្តភ័ក្ក ដែលមានជំនាញខាងរបរទូរសព្ទនេះស្រាប់លោក សង្ឃឹមថាអាជីវកម្មថ្មីរបស់ខ្លួននឹងទទួលការគាំទ្រពីទស្សនិកជន និងមានភាពរីកចម្រើននាពេលដ៏ខ្លីខាងមុខ។
ប្រសិនបើហ្វេនៗ ទស្សនិកជន ឬមិត្តសិល្បៈចង់ស្វែងរកទីរសព្ទប្រកបដោយគុណភាព និងមានសេវាងាយស្រួលលោក សឿន វីតា បានបញ្ជាក់ថានៅ ហាងស្នាដៃកូនខ្មែររបស់លោកពិតជាបំពេញជូនអតិថិជនមិនឱ្យខកបំណងទេ ក្នុងនោះ សម្រាប់បងប្អូន ដែលកំពុងចង់ធ្វើការបង់រំលស់ជាមួយហាងផ្ទាល់កាន់តែងាយស្រួលដាក់ភ្លាមបានភ្លាម ជាមួយឯកសារងាយៗ គ្រាន់តែ ចូលរួមមុន 30%-50%និង កាន់ អត្តសញ្ញាណបណ្ណ័ មួយសន្លឹក អាចយកទូរសព្ទ័ទៅប្រើបានភ្លាមៗ។ ក្រៅតែពីនេះលោកបានបញ្ជាក់ថា ហាងថ្មីនេះមានសេវាកម្មផ្សេងៗទៀតដូចជា ជួសជុលទូរសព្ទ សេវាកម្មដូរយកទូរសព្ទថ្មីជាមួយការបង់រំលោះបន្តទៀតបាន។
ជាមូយការពន្យល់ពីលក្ខខណ្ឌងាយៗស្រួលពីហាងថ្មីរបស់ខ្លួន តារាសម្ដែងរូបនេះក៏ស្នើឱ្យអតិថិជន ហ្វេនៗ និងបណ្ដាអ្នកសិល្បៈដែលស្រលាញ់ចូលចិត្តលោកជួយគាំទ្រមុខរបរថ្មីរបស់ខ្លួនមួយនេះតាមរយៈការមកទិញ ឬជួយផ្សព្វផ្សាយបន្ត។
សូមបញ្ជាក់ថាលោក សឿន វីតា ជាតារាសម្ដែងម្នាក់កំពុងមានឈ្មោះបោះសំឡេងក្នុងចំណោមសិល្បករនានា ដោយសារតែលោកចូលចិត្តសម្ដែងជាតួអង្គកម្សត់ លំបាកជាដើម ដែលធ្វើឱ្យទស្សនិកជនជាច្រើនតែងគាំទ្រ និងកោតសរសើរចំពោះការសម្ដែងរបស់លោក។ ក្រៅតែពីការងារជាតារាសម្ដែងលោកក៏ជាអ្នករកស៊ីរបរអនឡាញលេចធ្លោម្នាក់ផង មុននឹងលោកមកពង្រីកអាជីវកម្មថ្មីផ្នែកលក់ទរូរសព្ទដៃជាមួយមិត្តភ័ក្កិនាពេលនេះ៕