អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មានមានឈ្មោះ Julie Hoeung ដែលអ្នកអាងថាជាម្ចាស់ Brand សាប៊ូ ដែលបានឧបត្ដម្ភធំ ព្រមទាំងជាអ្នកឡើងបំពាក់មកុដក្នុងកម្មវីធី Miss Grand Cambodia 2022 ដែលកំពុងទទួលការរិះគន់ជាខ្លាំងពីទស្សនិកជន បានប្រកាស់ដាក់ពាក្យបណ្ដឹងអ្នកផលិតកម្មវិធីល្បីឈ្មោះលោក គួច ខេវិន បន្ទាប់ពីលោកបានប្រើពាក្យ “សោភិនិ ឬនារីពេស្យាចារ្យ” ធ្វើឱ្យម្ចាស់គណនេយ្យរូបនេះលើកឡើងថាជាពាក្យមួយប្រមាទស្ត្រី និងបវរកញ្ញាទាំងអស់ធ្វើឱ្យនាង
ទទួលយកមិនបាន។
អ្នកនាងបានរៀបរាប់លើបណ្ដាញសង្គម Facebook របស់ខ្លួនយ៉ាងដូច្នេះថា ៖”នាងខ្ញុំជាប្រធានក្រុមហ៊ុន សូមជូនសេចក្តីជាដំណឹងទៅដល់ លោក Kevin Kouch ថានាងខ្ញុំដាក់ពាក្យបណ្ដឹងទៅកាន់រូបលោក។ ខ្ញុំបានឱ្យមេធាវីខ្ញុំដាក់ពាក្យបណ្ដឹងទៅលើរូបលោកហើយ។ ក្នុងនាមលោកជា Nation Director មួយរូបតែប្រើពាក្យសម្តីមើលងាយកូនក្រមុំគេបែបនេះទេ ទោះគាត់ស្លៀកពាក់សិចមែនក៏មិនលក់ខ្លួនដែរ លោកនៅក្នុងវិស័យនេះយូរហើយ លោកគួតែយល់ហើយថាសិចស៊ីតែសម្បកក្រៅតែមានតម្លៃជាស្ត្រីថ្លៃថ្នូរដែលមើលបានតែមិនអាចប៉ះបាន កុំស្លៀកពាក់ជិតៗតែផើមអត់ប្តី សូមបវកញ្ញាដែលមានក្នុងរូបសូមទាក់ទងមកខ្ញុំដើម្បីដាក់ពាក្យបណ្តឹងរួមគ្នា។ លោក Duong Virath ជួយជួនដំណឹងដល់បុគ្គលម្នាក់នេះផង”។
ការប្រកាសដាក់ពាក្យបណ្ដឹងពីសំណាក់ម្ចាស់ប្រេនសាប៊ូរូបនេះបន្ទាប់ពីអ្នកផលិតកម្មវិធីល្បីឈ្មោះលោក គួច ខេវីន បានបង្ហោះសារពន្លះកម្មវិធី Miss Grand Cambodia ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ។
លោក គួច ខេវីន បានបង្ហោះសាររៀបរាប់លើគណនីហ្វេសប៊ុកថា ៖ «រស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូរ រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញ ក៏មិនដឹង? តួយ៉ាងដូចជាការប្រជែងរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាវង្វេងវង្វាន់ដូចជាការប្រជែងជ្រើសរើសស្រី សោភិនី ឬនារីពេស្យាចារទៅវិញ??? ព្រោះវាមើលទៅដូចជាអាសអាភាស និង អាណាចា ហួសហេតុពេកកន្លង ឃើញហើយវាក្តៅសាច់ រត់ទៅជុះអាចម៍ ៣ ដងនៅតែមិនទាន់បាត់ខ្ពើម ក្លៀកគគ្រិក គ្រលៀនកាន់ស្នឹមរបស់មីនាងៗហ្នឹង លែងចង់ស៊ីបាយម៉ាអាទិត្យ?»។
សូមបញ្ជាក់ Miss Grand Cambodia 2022 ឆ្នាំនេះហាក់ជួបព្យុះភ្លៀងខ្លាំងណាស់ពីសំណាក់ទស្សនិកជនដោយវគ្គនីមួយៗតាំងពីចាប់ផ្ដើមរហូតដល់វគ្គផ្ដាច់ព្រ័ត្របានក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ពីមហាជនគ្រប់លំដាប់ថ្នាក់។ យ៉ាងណាក៏ដោយកម្មវិធីនៅតែអាចជ្រើសរើសបេក្ខភាពដ៏លេចធ្លោមួយរូបគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលតំណាងឱ្យកម្ពុជានៅប្រកួត Miss Grand ថ្នាក់អន្តរជាតិនៅឯប្រទេស ឥណ្ឌូណេស៊ី ចុងឆ្នាំនេះ៕