ខ្សែភាពយន្តភាគថៃថ្មី ប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន នាចុងខែសីហា ដើមខែកញ្ញា ឆ្នំា ២០២២ នេះ នឹងពាំនាំយកនូវឈុតឆាកសាច់រឿងថ្មី ជក់ចិត្ត អមដោយតារាសម្តែងថៃល្បីៗពន្លកក្រោយជាច្រើនដួងផងដែរ។
ល្បែងជំនួញបេះដូង រឿងភាគថៃថ្មីភីអិនអិន នឹងនាំអារម្មណ៍ទស្សនិកជន អ្នកទស្សនា មកតាមជាមួយនឹងសាច់រឿងបែបស្នេហាមនោសញ្ចេតនា ក្នុងពិភពមុខជំនួយនៃត្រកូលអភិជន ដែលការប្រជែងគ្នា បានប្រែក្លាយជាចំណងស្នេហ៍ដោយមិនដឹងខ្លួន។ ទស្សនិកជន មិនត្រឹមតែទស្សនាពីឈុតឆាកស្នេហាប៉ុណ្ណោះទេ ថែមទាំងអាចដឹងពីល្បិច និងវិធីក្នុងការបណ្តាក់ទុករកស៊ីក្នុងមុខជំនួញ និងយុទ្ធសាស្ត្រផ្សេងៗ ដែលទស្សនិកជនមិនធ្លាប់បានដឹង។ ក្នុងនោះ ក៏មានឈុតឆាកលាយឡំ នឹងការឈ្នានីសគ្នា ដណ្តើមប្រជែងទ្រព្យសម្បត្តិ ដែលចុងក្រោយ នឹងបង្ហាញអោយឃើញច្បាស់ពីលទ្ធផលនៃតួអង្គល្អ និងតួអង្គចិត្តអាក្រក់។
ល្បែងជំនួញបេះដូង បង្ហាញពីសាច់រឿងនៃតួអង្គ កម្លោះក្រមុំពីររូប ដែលកើតក្នុងត្រកូលអភិជនដែលមានមុខជំនួញធំៗនៅក្នុងដែរ។ លីន និងវីន ត្រូវបានធំធាត់ឡើងក្នុងត្រកូលអភិជន ជាគ្រួសារដែលមានមុខជំនួញធំៗនៅក្នុងដៃ។ លីន និងវីន មានគូស្នេហ៍រៀងៗខ្លួន ប៉ុន្តែពួកគេជាមនុស្សឯករាជ្យ និងមានភាពជាអ្នកដឹកនាំ។ លីន ជាមនុស្សស្រីដែលមិនចេះចុះញ៉មនឹងអ្នកណា លោកប៉ារបស់នាង បង្រៀនអោយនាងត្រូវតែយកឈ្នះលើដៃគូប្រកួតប្រជែង ជាពិសេស រឿងមុខជំនួញតែម្តង។
លីន មិនយកស្នេហាមកធ្វើជាត្រីមុខ បំផ្លាញមុខជំនួញរបស់នាងឡើយ ប៉ុន្តែនៅឡើយតែ វីន ដែលជាដៃគូរកស៊ីជាមួយគ្នាដែរ បែរជាមកត្រូវជាប់ជំពាក់បេះដូងគ្នាទៅវិញ។ លីន និងវីន បានស្គាល់គ្នាក្នុងវិស័យធុរៈកិច្ច ហើយពួកគេដំបូងឡើយ បាយវាយប្រហារគ្នាដោយសារតែដេញហ៊ុន ប្រជែងគ្នាទៅវិញទៅមក។ ការលេងហ្គេមរកស៊ីមួយនេះ ប្រែក្លាយជាស្នេហា ដែលធ្វើអោយពួកគេ ក្លាយជាសង្សារនឹងគ្នាទៅវិញ ។
ខាងលើនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗពីសាច់រឿងទាំងមូលតែប៉ុណ្ណោះ ដោយឡែក សម្រាប់ការបកស្រាយលម្អិតជាមួយឈុតឆាកល្អមើលយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង ល្បិចជំនួញបេះដូង ដែលចាប់ផ្តើមផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖