ពីទឹកដីអាមេរិក ខាត់ សុឃីម៖ ព្រោះមិនចង់លឺពាក្យអ្នកសិល្បៈពេលចូលពេទ្យលើកដៃសុំជំនួយគេ ទើបខ្ញុំប្រឹងរកលុយ!

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលកំពុងតែស្ថិតនៅទឹកដីសហរដ្ឋអាម៉េរិកបាននិយាយថា ដោយឃើញអ្នកសិល្បៈជាច្រើនតែងតែរកការរិះគន់ពីទស្សនិកជននៅពេលពួកគេឈឺចូលពេទ្យតែងតែអង្វរសុំជំនួយទស្សនិកជន ទើបអ្នកនាង និងគ្រួសារខិតខំរកប្រាក់ ដោយមិនចង់លឺពាក្យនេះតទៅទៀតនោះទេ។

ការលើកឡើងរបស់ចម្រៀងល្បីឈ្មោះរូបនេះជាការឆ្លើយតបទៅកាន់ទស្សនិកជនមួយចំនួនបានរិះគន់លើប្អូនប្រុសរបស់ខ្លួនលោក ខាន់ ចំរើន បានចូលសម្រាកក្នុងមន្ទីរពេទ្យកាលពីពេលថ្មីៗ ហើយពួកគេបានិយាយត្អូញត្អែររកជំនួយទៀតហើយឈប់បានឈប់ទៅ។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា៖” «បងដឹងទេថាពួកខ្ញុំរាល់ថ្ងៃ ដោយសារ តែមិនចង់ឱ្យគេ និយាយថា ឈឺសុំជំនួយនេះហើយទើបខំរកស៊ី ធ្វើការទាំងយប់ថ្ងៃ។ គ្រប់ពេលទាំងមិនដែលទំនេរទេបង ដើម្បីពេលឈឺមានលុយមើលខ្លួន សូមបងមុននឹង ខមមិន សូមបង ពិនិត្យមើលផង។ ខ្ញុំដឹងថាបងៗខ្លះ មានគំនិតនឹងសម្រាប់អ្នកសិល្បៈខ្មែរ តែគ្រួសារខ្ញុំ ក៏ជាខ្មែរដូចបងដែរ ខ្ញុំរៀនបានតិច ហើយមិនមែនអ្នកចេះដឹងដូចបងទេ តែខ្ញុំក៏ មិនយកពេល ទៅអង្គុយ ចាំខមមិន ឬថាឱ្យអ្នកណាមួយឱ្យឈឺចាប់ដែរ»។

តារារូបនេះបានបន្តប្អូនប្រុសរបស់ខ្លួនគឺលោក ខាត់ ចំរើន ដែលកំពុងសម្រាកព្យាបាលជំងឺក្រិនថ្លើម គឺគ្រាន់តែផុសធម្មតាតែប៉ុណ្ណោះនៅពេចូលសម្រាកព្យាបាយ ដោយមិនបាសុំជំនួយពីមហាជននោះទេ ដោយសារតែគ្រួសាររបស់ខ្លួនមានលទ្ធភាពគ្រប់គ្រាន់អាចមើលថែជំងឺខ្លួនឯងបាន។ យ៉ាងណាក៏ដោយប្រសិនបើទស្សនិកជនបានចិត្តចង់ជួយនោះគឺជាទឹកចិត្តផ្ទាល់ដោយមិនពាក់ព័ន្ធនឹងការលើកដៃសុំជំនួយដូចដែលបងប្អូនមួយចំនួនបានរិះគន់នោះទេ។
អ្នកនាង ខាត់ សុឃីម ស្នើឱ្យមហាជនមុនរិះគន់ទៅលើអ្នកសិល្បៈណាមួយគួរតែរិះគន់ក្នុងន័យស្ថាបនា ដោយមិនត្រូវបន្ទុះបង្អាប់ ហើយគិតថាឱ្យតែអ្នកសិល្បៈគែដូចគ្នាទាំងអស់នោះទេ។

សូមបញ្ជាក់ថាអ្នកនាង ខាត់ សុឃីម និងគ្រួសារកំពុងនៅលើទឹកដីអាមេរិកតាមរយៈការងារផ្ទាល់ខ្លួនផង និងដំណើរកម្សាន្តផង ដោយអ្នកនាង និងគ្រួសារនឹងវិលត្រឡប់មកប្រទេស កម្ពុជាវិញក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះផងដែរអ្នកនាងក៏កំពុងមមាញឹកការងារជំនួញជាច្រើនកំពុងទទួលការគាំទ្រពីទស្សនិកជន៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap