ខ្សែភាពយន្តភាគខ្មែរថ្មី ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន រឿង “កុងត្រាបេះដូង” បានឆក់យកបេះដូងទស្សនិកជន អ្នកទស្សនា ហ្វេនៗជាច្រើននាក់ ក្រោយពីត្រូវបានចាក់ផ្សាយជូនទស្សនាជាផ្លូវការ ចាប់តាំងពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ពោលគឺត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណ យើងឃើញថាសាច់រឿងពីរភាគជាលើកដំបូងទទួលបានសន្ទុះនៃការគាំទ្រច្រើនពីអ្នកទស្សនា ទាំងនៅលើផេកយូធូប និងបណ្តាញសង្គមផេក ហ្វេសបុកជាផ្លូវការ។
បើតាមតួលេខបង្ហាញអោយឃើញថា ភីអិនអិន ទទួលបានការចូលទស្សនារឿងភាគថ្មីខាងលើនេះ នៅក្នុងយូធូប https://www.youtube.com/c/PNNTVOfficial56/videos រហូតដល់ ១ សែនដង និងនៅលើបណ្តាញសង្គមហ្វេសបុក https://www.facebook.com/PNNDramaFanClub មានចំនួនជាង២ ម៉ឺនសង ដែលសរុបទៅគឺ ១ សែន ២ ម៉ឺន ដងឯណោះ ។
នេះ សបញ្ជាក់ឲ្យឃើញថា ត្រឹមតែការចាប់ផ្តើមភាគដំបូង ក៏ធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗ ជក់ចិត្តជាមួយនឹងសាច់រឿងថ្មីនេះ ទើបរហូតមានការគាំទ្រច្រើនគួរអោយសម្គាល់បែបនេះ ។
«កុងត្រាបេះដូង» គឺជាខ្សែភាពយន្តភាគខ្មែ ដែលបង្កប់ដោយសាច់រឿងថ្មី ដៃគូតួសម្តែងក៏ថ្មី ដែលក្នុងនោះ វត្តមានតួឯកប្រុស និងស្រី គឺ លោក សេង មង្គល និងកញ្ញា សំណាង លីណា។ ពួកគាត់ទាំងពីរ គឺជាសិល្បៈករដែលទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ហើយពោរពេញទៅដោយទេពកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ថែមទៀតផង។
ជាមួយនឹងការបង្ហាញត្រួសៗ ពីដំណើរសាច់រឿងខាងលើនេះ គឺផ្តើមចេញពីជីវិតជាពោះម៉ាយរូបសង្ហារ អ្នកមានទ្រព្យ និងជាម្ចាស់ធនាគារមួយរូប គឺ ពុទ្ធិរិទ្ធ ដែលមានកូនពីរនាក់រស់នៅក្នុងបន្ទុក ក្រោយពីប្រពន្ធបានរត់ទៅនៅជាមួយនឹងសង្សារក្រៅប្រទេស។
កាណិកា ជាមនុស្សស្រីនៅក្រមុំ មានការងារជាអ្នកសារព័តមានដែលមានសមត្ថភាព និងចំណេះដឹងផ្នែកភាសាអង់គ្លេស ។ មួយរយៈពេលវែងក្រោយមក ចំណងមិត្តភាពជាដៃគូស្នេហា បានក្លាយជាចំណងអាពាហ៍ពិពាហ៍ ពុទ្ធិរិទ្ធ បានសុំកាណិកា រៀបការ ហើយក៏បានរស់នៅជុំជាគ្រួសារតែមួយ។ ក្តីស្រឡាញ់របស់ពុទ្ធិរិទ្ធ មានចំពោះកាណិកា មិនអាចកែប្រែបានទេ ចុងក្រោយ ក៏ធ្វើឲ្យចេស៊ីកាព្រមចុះចាញ់ ហើយដើរផ្លូវរៀងៗខ្លួន ដោយទុកអោយពុទ្ធិរិទ្ធ សាងគ្រួសារជាមួយនឹងកាណិត ចំណែកឯងនាង រស់នៅជាមួយនឹងសង្សារនាងដោយស្របច្បាប់។
យ៉ាងណាមិញ ការរៀបរាប់ខាងលើនេះ គ្រាន់តែជាការសង្ខេបសាច់រឿងទាំងមូលតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈុតឆាកស្នេហា ប្រជែងស្នេហ៍ ល្អមើលជក់ចិត្តបែបណាទៀតនោះ សូមបន្តរង់ចាំទស្សនាបន្ថែមទៀត នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង កុងត្រាបេះដូង ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/pnndramalive/videos/62974087525628