តារាចម្រៀងថៃដ៏ល្បីឈ្មោះTik Shiero ត្រៀមជួបអ្នកគាំទ្រល្ងាចនេះនៅ Jet ‘s Studio Club and Launge

តារាចម្រៀងថៃល្បល្បីឈ្មោះ​ Shiero បានមកដល់ប្រទេសកម្ពុជា ហើយកាលពីព្រឹកមិញនេះ ដោយមានវត្តមានអ្នកគាំទ្រជាច្រើនទៅស្វាគមន៍ដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ។
លោក Tik Shiero មកប្រទេស កម្ពុជា លើកនេះតាមការអញ្ជើញរបស់ក្លឹបកម្សាន្ត Jet ‘s Studio Club and Launge ដើម្បីសម្តែងនិងច្រៀងក្នុងពិធីសម្ពោធបើកក្លឹបកម្សាន្តនេះជាផ្លូវការ វត្តមានលោកលើកនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យកក្រើកឆាក Jet ‘s Studio Club and Launge ព្រមជាមួយ Fan Fan កម្ពុជា ជាច្រើន ជាក់ស្តែងគ្រាន់តែតារាចម្រៀង Tik Shiero មកដល់ភ្លាមសម្លេងស្រែកហ៊ោកញ្ជ្រៀវ ទះដៃ ពីសំណាក់អ្នកគាំទ្រជាច្រើន ដើម្បីជាសញ្ញាស្វាគមន៍តារាចម្រៀង Tik Shiero មកកាន់ប្រទេស កម្ពុជា ធ្វើឱ្យតារា ចម្រៀងរូបនេះរំភើបចិត្តជាខ្លាំង ។

លោក Tik Shiero បានបង្ហាញពីអារម្មណ៍របស់លោកថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានមកប្រទេស កម្ពុជា លើកនេះក្នុងគោលបំណងសម្តែងនិងច្រៀងជូនអ្នកគាំទ្រ កម្ពុជា ។ កុំភ្លេចជួបគ្នានៅ Jet ‘s Studio Club and Launge នៅល្ងាចនេះ លោកមាន Show ពិសេសជាច្រើន ដើម្បីបង្ហាញ Fan Fan ។
លោក Tik Shiero ជាតារាចម្រៀងល្បីល្បាញលំដាប់ប្រទេស ថៃ ដែលធ្លាប់បានមកប្រទេស កម្ពុជា ជាច្រើនលើកមកហើយ ហើយលោកក៏មានការស្និទ្ធស្នាលខ្លាំងជាមួយតារាចម្រៀងលោក ខេមរៈ សិរីមន្ត សូម្បីតែការបង្ហាញខ្លួនលើកនេះ លោកក៏រំលឹកពីមិត្តភាពរវាងលោក និងលោក ខេមរៈ សិរីមន្ត ផងដែរ ។

បើតាមគម្រោងលោក Tik Shiero នឹងត្រឡប់ទៅ ប្រទេស ថៃ វិញនៅថ្ងៃស្អែក បន្ទាប់ពីសម្តែង និងច្រៀងចប់ ពីព្រោះលោកមានគម្រោងការងារជាច្រើនទៀតដែលត្រូវធ្វើ ។ ឆ្នាំនេះលោក Tik Shiero មានវ័យ ៦១ ឆ្នាំហើយ តែនិយាយពីរូបរាងវិញលោកនៅតែស្រស់សង្ហារ និងក្មេងជាងវ័យ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ័យផ្អើលក្រោយពីលោកប្រាប់ពីអាយុពិត ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap