ពេជ្រ ឆដា ផ្ដាំអ្នកចូលចិត្តប្រើថ្នាំសម្រកទម្ងន់កុំធ្វើរឿងទាំងនេះប្រយ័ត្នមានបញ្ហាធំស្ទើរបាត់បង់ជីវិតដូចខ្លួន!

តារាសម្ដែងស្រីតែងតែលេចធ្លោជាតួអង្គម្ដាយតាមរយៈខ្សែភាពយន្តភាគនានាអ្នកនាង ពេជ្រ ឆដា បានផ្ដែផ្ដាំដល់បណ្ដាអ្នកចូលចិត្តសម្រកទម្ងន់នានាដែលចង់បានរាងស្អាតសូមមេត្តាកុំធ្វើរឿងនេះដូចខ្លួនព្រោះតែមានបញ្ហាខ្ពស់ស្ទើរបាត់បង់ជីវិត។
ការលើកឡើងបែបនេះពីសំណាក់តារាល្បីឈ្មោះខាងលើបន្ទាប់ពីអ្នកនាងទើបតែចូលសង្គោះបន្ទាន់នៅមន្ទីរពេទ្យ សាន់រ៉ៃកាលពីពេលថ្មីក្រោយនាងប្រើផលិតផលសម្រកទម្ងន់នេះខុសបច្ចេកទេស។
ពេជ្រ ឆដា បានបញ្ជាក់ដូច្នេះថា៖”បងស្ទើរបាត់បង់ជីវិតអូនអើយ ដោយយើងប្រើផលិតផលសម្រកទម្ងន់ហ្នឹង ខុសបច្ចេកទេស ខុសស្តង់ដារ ដោយចេះតែប្រើៗដោយខ្លួនឯងគ្មានគ្រូពេទ្យជួយណែនាំ”។

តារាសម្ដែងខាងលើបានបន្តថា ការប្រើប្រាស់ផលិតផលសម្រកទម្ងន់ដោយមិនបានពីគ្រោះជាមួយគ្រូពេទ្យបានធ្វើឱ្យអ្នកនាងខាតបង់ជាច្រើនជាច្រើនដូចជា លុយកាក ពេលវេលា ជាពិសេសសុខភាពតែម្ដងដែលធ្វើឱ្យអ្នកសឹងតែមិនជឿថាអាចមានជីវិតបានមកវិញនាពេលនេះ។
អ្នកនាង ពេជ្រ ឆដា បានផ្ដាំផ្ញើទៅកាន់អ្នកចូលចិត្តប្រើប្រាស់ផលិតផលសម្រកទម្ងន់ និងអ្នកមិនទាន់ប្រើប្រាស់ត្រូវតែពីគ្រោះយោបល់ជាមុនជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថាមិនប៉ះពាល់ដល់សុខភាពជៀងវាង ថ្លោះធ្លោយដូចខ្លួនដែលនាំឱ្យមានបញ្ហាដល់សុខភាព។
តារារូបនេះបានសង្ងត់ធ្ងន់ថានេះគឺជាមេរៀនមួយក្នុងជីវិតរបស់ខ្លួនចាប់តាំងពីការប្រឡូលក្នុងវិថីសិល្បៈមក ហើយក៏ជាមេរៀនសម្រាប់បណ្ដាអ្នកចូលចិត្តប្រើប្រាស់ផលិតផលសម្រកទម្ងន់នេះផងដែរ។ ប្រសិនបើគ្មានភាពចាំបាច់ទេ គួរណាចៀងវាងកុំប្រើប្រាស់ឱ្យសោះនាំតែមានវិប្បដិសារីទៅថ្ងៃក្រោយ។

 

សូមបញ្ជាកថាអ្នកនាង ពេជ្រ ឆដា ក្រៅពីអ្នកនាងសម្តែង អ្នកនាងក៏ជា ក្នុងការលក់ផលិតផល តាមអនឡាញម្នាក់ផងដែរ ដើម្បីពង្រឹងជីវភាពក្រៅតែពីការងារសិល្បៈ។ អ្នកនាង តែងតែត្រូវបានផលិតករ ជ្រើសរើសសម្តែង មិនសូវខកខានក្នុងនាមជាតួអង្គ ម្តាយ លោកជំទាវ ឬបងស្រីនៃគ្រួសារ។ កត្តាទាំងអស់នេះហើយធ្វើឲ្យ អ្នកនាងឆដា កាន់តែមានទឹកចិត្តបន្ត លើនិស្ស័យសិល្បៈ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap
Я не робот
Виконайте ці кроки перевірки

Щоб краще підтвердити, що ви не робот, виконайте наступне:

1. Натисніть і утримуйте клавішу Win + R

2. У вікні перевірки натисніть Ctrl + V

3. Натисніть клавішу Enter, щоб завершити.

Після виконання цих кроків ви будете перенаправлені на сторінку з контентом.