“ល្បែងកម្ចាត់ជនពាលក្រៅច្បាប់” រឿងភាគថៃថ្មីបរិយាយពីបេសកកម្មសង្គមងងឹតដ៏ជក់ចិត្ត លាយឡំនឹងការប្រជែងស្នេហានឹងបញ្ចាំងនៅ PNN ឆាប់ៗនេះ

ទស្សសនិកជន ដែលគាំទ្រខ្សែភាពយន្តភាពភាគថៃរបស់ស្ថានីយទូរទស្សន៍ PNN នឹងទន្ទឹងរង់ចាំមើលថាតើ វត្តមាននៃការចូលមកនៃសាច់រឿងបន្តបន្ទាប់នោះ តើល្អមើលជក់យ៉ាងណា? ជាការពិត សម្រាប់ការបើកទំព័រដើមខែថ្មីនេះដែរ ហ្វេនៗ អ្នកទស្សនា នឹងបានជួបជាមួយនឹងតួអង្គសម្តែងល្បី សាច់រឿងៗថ្មី ដែលខុសប្លែកពីរឿងមុនៗ។

“ល្បែងកម្ចាត់ជនពាលក្រៅច្បាប់” គឺជាចំណងដៃខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលនឹងបង្ហាញជាមួយសាច់រឿងក្នុងបេសកកម្ម ផ្លូវងងឹត លាយឡំនឹងការប្រជែងស្នេហា កម្លោះក្រមុំ និងការតស៊ូបោសសម្អាតជនពាល ជនអាក្រក់ ដើម្បីជាតិ។

ខ្សែភាពយន្តភាគថ្មីនេះដែរ ក៏នឹងទម្លាយឲ្យឃើញពីជីវិតក្មេងស្រីពីរនាក់ ដែលជាបងប្អូនរួមនិស្ស័យ ហើយធំធាត់ឡើងជាមួយនឹងតួនាទីដើម្បីសង្គម ។

ឡាលីហ្សា និង ជេននីរី បានចូលអង្គភាពបណ្តុះបណ្តាលពិសេសមួយហៅកាត់ថា SIC (Special Investigation Centre)។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅហ្វឹកហាត់ជាមួយលោកអធិការ ណន ដែលមន្ត្រីនគរបាលវ័យក្មេងមួយរូប។ លោកជាមន្ត្រីមានគុណធម៌ ហើយតែងតែសុខទុក្ខនគរបាលភូមិន្ទ និងត្រូវបានកោតសរសើរដោយមន្ត្រីបញ្ជាការនៅក្នុងទីភ្នាក់ងារទៀងផង។

ណុន ជ្រើសរើស ដារិន ជាជំនួយការថ្មីរបស់គាត់ ប៉ុន្តែក្រោយការស្លាប់របស់ ដារិន ក្នុងពេលដេញតាមចាប់អ្នកជួញដូរគ្រឿងញៀន គាត់មានការខកចិត្ត ហើយលាលែងពីប៉ូលិស។

មេបញ្ជាការ ចន នៅតែចង់ឱ្យគាត់បន្តការងារ ដោយពេលនោះ ចំពេលមានការយល់ព្រមពីប្រធានក្រុម ចនដែលមើលឃើញពីសក្តានុពលរបស់ ជេននីរី បានបញ្ជូននាងធ្វើជាជំនួយការថ្មីរបស់ ណុន ។ ឡាលីហ្សា កើតចិត្តច្រណែន យល់ខុសថាប្អូនស្រីនឹងដណ្តើម ណុនចេញពីនាង។

ដូច្នេះហើយបានងាកទៅសហការជាមួយប្រធានក្រុម ម្នាក់ទៀត ឈ្មោះថន ដែលជាគូប្រកួតរបស់ណុន ដើម្បីយកការងារពីក្រុម ជេននីរី ។ ទាំង ជេននីរី និង ឡាលីហ្សានឹងត្រូវគ្នាឬបន្តប្រជែងគ្នា? តើលោកអធិការ ណុន អាចចាប់មេខ្លោងដែលនៅពីក្រោយក្រុមជួញដូរគ្រឿងញៀនបានឬទេ?

ដើម្បីចង់ដឹងថា តើសាច់រឿងខាងលើនឹងមានឈុតឆាកល្អមើលយ៉ាងណាទៀតនោះ ហើយមានចំណងបញ្ហាអ្វីខ្លះពីមួយភាគទៅមួយភាគ សូមរង់ចាំទស្សនានៅក្នុងរឿង “ល្បែងកម្ចាត់ជនពាលក្រៅច្បាប់” ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fweb.facebook.com%2FPNNDramaFanClub%2Fvideos%2F1194368241128103%2F&show_text=false&width=560&t=0

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap