ផ្អែមល្ហែមខ្លាំង! ទោះមិនទាន់រៀបការតែ ពេទ បូព្រឹក្ស ហៅ ជី ដេវីត ប្ដីពេញៗមាត់ និងថាជីវិតពួកគេដូចរឿងនិទាន!

តារាចម្រៀងពូកែខាងក្បាច់រាំ និងជាតារាចម្រៀងស្រីកំពុងលេចធ្លោម្នាក់ក្នុងចំណោមតារាស្រីនានាក្នុងវិស័យចម្រៀងនៅ កម្ពុជាកញ្ញា ទេព បូព្រឹក្ស បានហៅតារារ៉េបល្បីឈ្មោះលោក ជី ដេវីត ជាគូស្នេហ៍ ប្ដីពេញៗមាត់ ខណៈអ្នកទាំងពីរលេចលឺដំណឹងថានឹងចូលរោងការនាពេលឆាប់ៗខាងមុខ។

ក្នុងថ្ងៃខួបកំណើតគូស្នេហ៍ ទេព បូព្រឹក្ស បានបញ្ចេញសារលើបណ្ដាញសង្គមរបស់ខ្លួនថា៖” រីករាយថ្ងៃកំណើត បងសំលាញ់ ជីវិតពួកយើងដូចរឿងនិទានតែសំណាងត្រង់ថារឿងនិទានមួយនេះពួកយើងទាំងពីរជាអ្នកតាក់តែងឡើង។ ដូចច្នោះហើយយើងនឹងបន្តសរសេរសាច់រឿងជីវិតនេះអោយដល់ទីបញ្ចប់នៃទំព័រសៀវភៅជីវិតអោយពេញទៅដោយការចង់ចាំនិងសេចក្តីស្រលាញ់ G-Devith។
សូមឲ្យបងជោគជ័យពេញមួយជីវិតហើយចង់ប្រាប់មួយទៀតឲ្យដឹងថា លើលោកនេះគ្មានអ្នកណាស្រលាញ់ប្តីជាងអូនទេលឺនៅ”។

 

ពាក្យពេចន៍ផ្អែមល្ហែមរបស់ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះទៅកាន់គូស្នេហ៍ តារារ៉េបល្បីឈ្មោះលោក ជី ដេវីត បានទទួលការកោតសើរ និងច្រណែនជាខ្លាំងពីទស្សនិកជន និងអ្នកគាំទ្ររបស់ពួកគេទាំងពីរ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនចង់បានជីវិតគូ និងស្នេហ៍ដូចពួកគេទាំងពីរផងដែរ។
ជាក់ស្ដែងអ្នកគាំទ្រម្នាក់បានបញ្ចេញ ខំមិនថា “ហេតុអ្វីពេលដែលខ្ញុំអានសាររបស់បងហើយខ្ញុំមានអារម្មណ៍ថារំភើបចិត្តអ្វីខ្លាំងម៉្លេះ។ ខ្ញុំចង់បានស្នេហាដូចអ្នកទាំងពីរដែរ”។

ទេព បូព្រឹក្ស និងគូស្នេហ៍ ទើបតែប្រារព្ធខួបគម្រប់ ៦ឆ្នាំនៃចំណងស្នេហ៍ពួកគេទាំងពីរកាលពីពេលថ្មី ដោយក្នុងនោះ ជី ដេវីត បានផ្តល់កាដូជាច្រើនដល់នាងក្នុងថ្ងៃពិសេស មិនថាទ្រព្យសម្បត្តិ ប្រាក់កាស ជាពិសេសគឺតារារ៉េបរូបនេះ បានទិញរថយន្តថ្មីមួយគ្រឿងបន្ថែមទៀតជូនដល់នាងយ៉ាងភ្ញាក់ផ្អើលបំផុត ។
ទេព បូព្រឹក្ស ពិតជារំភើបចិត្តខ្លាំងណាស់នៅពេលឃើញគូស្នេហ៍របស់ខ្លួន ផ្តល់ភាពកក់ក្តៅចំពោះ នាងបែបនេះ។ ជាមួយគ្នានេះ ទេព បូព្រឹក្ស ក៏រំពឹងថា លោក ងួន ចាន់ដេវីដ នឹងផ្តល់កាដូធំមួយទៀត ដល់នាងក្នុងពេលឆាប់ៗ ។ ទស្សនិកជនជាច្រើនចង់ដឹងថា កាដូធំដែល ទេព បូព្រឹក្ស ប្រាថ្នាចង់បាន នោះគឺជាអ្វី ?

ចំពោះរឿងនេះ ទេព បូព្រឹក្ស បានឆ្លើយតបទៅកាន់អ្នកគាំទ្រខ្លួនថា នាងចង់រៀបការ នាងរងចាំ ជី ដេវីដ Surprise នាងក្នុងពេលឆាប់ៗ ។
តាមពិត ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីដ ចង់រៀបការថ្ងៃណាក៏បានដែរ ពីព្រោះអ្នកទាំងពីរមានទ្រព្យសម្បត្តិច្រើនគ្រប់គ្រាន់ដើម្បីសាងអនាគតរួមគ្នា ជាក់ស្តែងកន្លងមកអ្នកទាំងពីរបានទិញផ្ទះជាច្រើនខ្នង ដីជាច្រើនកន្លែង ព្រមទាំងបង្កើតអាជីវកម្មជាច្រើនរួមគ្នា គ្រាន់តែរងចាំពេលវេលាល្អមកដល់ប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap