ចែកផ្លូវគ្នាមួយរយៈហើយតែ អៀរ ម៉េងលិ ទើបប្រកាសឱ្យអតីតគូស្នេហ៍ចេញមុខដោះស្រាយបំណុលជិត ១០ម៉ឺនដុល្លារជាបន្ទាន់ទៅវិញ!

តារាសម្ដែងសិចស៊ីកញ្ញា អៀរ ម៉េចលិ បានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនឱ្យអតីតគូស្នេហ៍របស់ខ្លួនបានចែកផ្លូវគ្នាដើរហើយនោះចេញមុខមកដោះស្រាយបំណុលដែលជំពាក់ខ្លួននាពេលកន្លងទៅប្រមាណជិត ១០ម៉ឺនដុល្លារជាបន្ទាន់។

តារាសម្ដែងសិចស៊ីកំពុងមានប្រជាប្រិយភាពរូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖”នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ញើញចេញមុខដោះស្រាយលុយបំណុល ចំនួន 80000ជាងដុល្លារ កុំស្ងាត់បាត់ឈឹងចឹង ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែរ។ សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បង្ហោះជាសារធាណ:ទេ។ តែវាអស់កំណត់ហើយសម្រាប់ខ្ញុំ”។

កញ្ញា អៀរ ម៉េងលិ បានចោទអតីតគូស្នេហ៍របស់ខ្លួននោះថាជាមនុស្សថោកទាបមិនទទួលខុសត្រូវ។ ក្នុងនោះនាងអះអាងថាលុយដែលនាងចាញ់បោកបុគ្គលនោះ ដោយសារបុគ្គលនេះនិយាយលួងលោម ចូលហ៊ុនគ្នារកសុី និង យកទៅលេងភាគហ៊ុន តែតាមការពិត គឺប្រព្រឹក្តល្បែងសុីសងតាំងពី ដើមឆ្នាំ2020 រហូត មកដល់ថ្ងៃនេះគឺនៅតែគ្មានដំណោះស្រាយ។

តារាសម្ដែងរូបនេះបន្តទៀតថាប្រសិនបើពេលនេះគ្មានការដោះស្រាយអ្វីទៀតទេនោះកញ្ញាអាចនឹងមានវិធានការតាមផ្លូវច្បាប់នាពេលខាងមុខ ព្រោះអ្វីៗបានមកនេះគឺជាកម្លាំងញើសឈាមរបស់ខ្លួនដែលខិតខំតស៊ូយ៉ាងលំបាក។

សូមបញ្ជាក់ថាកញ្ញា អៀរ ម៉េងលិ និងគុស្នេហ៍លោក សកល បានចែកផ្លូវគ្នាកាលពីពេលថ្មីៗដោយសារតែភាពរកាំរកូសមិនអាចចុះសម្រុងជាមួយគ្នាបាន។ ក្នុងនោះតារាសិចស៊ីរូបនេះថែមទាំងព្រលយពាក្យថាមនុស្សប្រុសបែបនេះគឺនាងគ្មានស្ដាយស្រណោះនោះទេ ហើយនាងក៏គ្មានខ្យល់អ្វីដែរសម្រាប់ការបាក់មួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap