អតីតតារាចម្រៀង ម៉ូលីកា ប៉ាវក្រុមការងារដើរកម្សាន្តក្រៅប្រទេស ក្រោយជោគជ័យក្នុងអាជីវកម្ម

ថ្វីដ្បិតតែបោះបង់អាជីពចម្រៀងចោលតែអតីតតារាចម្រៀង ម៉ូលីកា នៅតែធ្វើឱ្យអ្នកគាំទ្រ ស្រឡាញ់ និងតាមដានពីសកម្មភាពនិងជីវិតរស់នៅរបស់នាងនៅលើបណ្តាញសង្គមគ្រប់ពេល ជាក់ស្តែងថ្មីៗនេះ ស្រាប់តែ ម៉ូលីកា បានចំណាយថវិការផ្ទាល់ខ្លួនប៉ាវបុគ្គលិកចេញទៅកម្សាន្តនៅក្រៅ ប្រទេស។

កាលពីខែ កក្កដា កន្លងមកនេះ អតីតតារាចម្រៀង ម៉ូលីកា បានរៀបចំពិធីឡើងផ្ទះថ្មីតម្លៃប្រមាណជាង ៣០ ម៉ឺនដុល្លារ ព្រមទាំងរៀបចំពិធីខួបកំណើតយ៉ាងធំដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួម អបអរសាទរ ម៉ូលីកា មិនខ្វល់ពីការថវិការដែលខ្លួនបានចំណាយនោះទេ ដើម្បីជួបជុំអ្នកជាទីស្រឡាញ់ ។

ដោយឡែកនៅថ្ងៃទី ០៥ ខែ តុលា កន្លងទៅនេះ ស្រាប់តែអ្នកនាងបានធ្វើរឿងមួយទៀតដ៏ភ្ញាក់ផ្អើល ដោយនាងបានចំណាយថវិការទិញសំបុត្រយន្តហោះ ធ្វើលិខិតឆ្លងដែន កក់កន្លែងស្នាក់នៅ និង ចំណាយលើអាហារហូបចុកសម្រាប់បុគ្គលិកខ្លួន ក្នុងការចេញទៅដើរកម្សាន្តនៅប្រទេស ថៃ ចំនួន ៥ ថ្ងៃជាប់គ្នា ធ្វើឱ្យបុគ្គលិកនាងសប្បាយចិត្តជាខ្លាំង ។

ម៉ូលីកា ដែលជាអតីតតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម រ៉ក់ ក៏ដូចជាបច្ចុប្បន្នជាថៅកែក្រុមហ៊ុន NK Molika Beauty Trending Co,Ltd បានឱ្យដឹងថា ការដែលនាងចំណាយថវិការដ៏ច្រើនសម្រាប់បុគ្គលិក ដើរកម្សាន្តក្រៅប្រទេសនេះ ដោយសារតែមួយរយៈពេលនេះនាងជោគជ័យខ្លាំងលើមុខជំនួញ ហើយនាងក៏ចង់លើកទឹកចិត្ត និងតបស្នងបុគ្គលិកឆ្នើម ដែលមានចិត្តស្មោះត្រង់ធ្វើការជាមួយនាង មិនគិតពីការលំបាក ត្រឹមតែការចំណាយប៉ុហ្នឹង មិនមែនជារឿងធំនោះទេ សំខាន់នាងចង់ឱ្យអ្នកនៅ ជុំវិញខ្លួននាងសប្បាយចិត្ត និងប្រឹងប្រែងធ្វើការ ព្រោះការជោគជ័យយើងមិនអាចធ្វើតែម្នាក់ឯងបានទេ ត្រូវមានបុគ្គលិកចាំជួយគ្នា ។

បន្ទាប់ពីឃើញសកម្មភាពរបស់អតីតតារាចម្រៀង ម៉ូលីកា បែបនេះ ធ្វើឱ្យទស្សនិកជនជាច្រើនសរសើរ ថា ម៉ូលីកា ជាថៅកែល្អមួយរូបគួរយកគំរូតាម ។

អតីតតារាចម្រៀង ម៉ូលីកា បានសម្រេចចិត្តបញ្ចប់ជីវិតអ្នកសិល្បៈ បន្ទាប់ពីនាងបរាជ័យក្នុងអាជីព ចម្រៀង ដោយនាងបានងាកមករកស៊ីលក់ជ្រក់ជើងមាន់ជាមួយស្វាមីខ្លួនវិញ ក្រោយមកនាងក៏ហត់ ចូលក្នុងវិស័យអនឡាញរហូតមានប្រាក់បើកក្រុមហ៊ុនជាច្រើន ព្រមទាំងបានទិញផ្ទះវិឡាជាច្រើនខ្នង នាងថែមទាំងមានរថយន្តទំនើបៗជាច្រើនគ្រឿងដូចជារថយន្ត Escalade , Ford Raptor , Jaguar និងរថយន្ត Range Rover ជីវិតនាងមិនលំបាកដូចពេលមុនទៀតទេ នាងខំប្រឹងពង្រើងអាជីវកម្ម ខ្លួនឱ្យកាន់តែធំឡើងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap