ចំណងដៃថ្មី ពីស្ថានីយទូរទស្សន៍ភីអិនអិន បានមកដល់ទៀតហើយ គឺការពាំនាំយកនូវកំពូលខ្សែភាពយន្តភាគចិនមួយរឿងទៀត ដែលចម្រុះទៅដោយតារាសម្តែងវ័យក្មេង ស្រស់ស្អាតជាច្រើនដួង។ នោះគឺ រឿង និស្ស័យស្នេហ៍ជានិរន្តន៍ ដែលនឹងរំលេចចេញជាសាច់រឿងមនោសញ្ចេតនាស្នេហា កម្លោះក្រមុំមួយគូ ដែលពួកគេទាំងពីរ ហាក់ដូចជាតួអង្គក្នុងរឿងព្រេងនិទាន ហើយត្រូវបានចងក្រងឡើងជាវីដេអូខ្សែភាពយន្តភាគដ៏ល្អមើលជក់ចិត្តផងដែរ។
ជាមួយសាច់រឿងនេះដែរ អ្នកទស្សនាក៏ហាក់ដូចជាបានចូលខ្លួនទៅក្នុងសាច់រឿងបែបព្រេងនិទានមួយ ដែលលួងលោមអារម្មណ៍ ឲ្យអណ្តែតអណ្តូងទៅតាមភាសាស្នេហានៃគូស្នេហ៍មួយគូ ដែលសាងឡើងឡើងជាប់ជានិស្ស័យគ្រប់ៗជាតិ។
ហ្វូរ៉ុង គឺជាកូនស្រីទីពីរនៃគ្រួសារ ហ្វូ ដែលមានអំណាចនៅក្នុងស្រុក ប៉ុន្តែបន្ទាប់ពីនាងជួបឧបទ្ទវហេតុដ៏អាក្រក់ និងជំងឺដ៏ចម្លែកមួយ ដែលធ្វើឲ្យនាង អាចដឹងមុន ពីគ្រោះថ្នាក់កើតមានឡើងនៅថ្ងៃអនាគត។ ។ ដោយអាចមើលទៅអនាគតឃើញ នាងក៏បានមើលឃើញពីឧបនិស្ស័យរបស់នាង ទៅជាមួយនឹងបុរសអភិជនម្នាក់ឈ្មោះ ស៊ីជីន ។ ក្នុងកំឡុងពេលនោះដែរ ការវាយលុកពីជនក្បត់ និងផែនការនៃការផ្តួលរលំរាជបល្ល័ង្គ នឹងត្រូវបានធ្វើឡើង ប៉ុន្តែដោយសារតែ ហ្វូរ៉ុង បានមើលឃើញមុន នាងក៏អាច ស្វែងរក មធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យប្រជារាស្ត្រនាំមកនូវសន្តិភាព។
ស្របពេល នោះដែរ ស្នេហារបស់ហ្វូរ៉ុង និងស៊ីជីន ក៏ហាក់ដូចជាកាន់តែស៊ីជម្រៅ ក្នុងពេលដែលពួកគេចាប់ផ្តើមមានបេសកកម្មកម្ចាត់ជនអាក្រក់ជាមួយគ្នាទៀតផង។
យ៉ាងណាមិញ នេះគ្រាន់តែជាការរៀបរាប់ត្រួសៗ ពីការបង្ហាញសាច់រឿងសង្ខេបតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈុតឆាកពីមួយភាគទៅមួយភាគ នឹងល្អមើលបែបណានោះ សូមកុំភ្លេចរង់ចាំទស្សនាក្នុងរឿង និស្ស័យស្នេហ៍ជានិរន្តន៍ ដែលចាប់ផ្តើមផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕