ស្លាប់ម្នាក់ របួសស្រាលម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្ត បែន ដឹក ដី បើក ថយក្រោយ កិន អ្នកបើក ម៉ូតូ
ខេត្តកណ្ដាល ៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងអ្នករួមដំណេីរម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្ត បែន ដឹក ដី បើក ថយក្រោយ បណ្ដាលឱ្យ កិន អ្នកបើក ម៉ូតូ រសៀល ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុច ផ្លូវលំ ស្ថិតនៅ ភូមិ ព្រែក សំរោង ២ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាល ក្រុង តាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី គីម សេង ភេទ ប្រុស អាយុ ១៤ ឆ្នាំ ស្នាក់នៅ ភូមិ លេខ ២ សង្កាត់ ស្វាយ រលំ ក្រុង តាខ្មៅ ( ស្លាប់ ) ជា អ្នកបើកបរ ម៉ូតូ ម៉ាក YAMAHA SIRAUS ពណ៌ ប្រផេះ ពាក់ ស្លាក លេខ កណ្តាល 1R-6564។
ចំណែក អ្នកបើករថយន្ត បង្កហេតុ ឈ្មោះ គួ ង បញ្ញា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅ ភូមិ ព្រែ កតា ពៅ សង្កាត់ ដើម មៀន ក្រុង តាខ្មៅ ខេត្តកណ្តាល ( ឃាត់ខ្លួន ) បើកបរ រថយន្ត ម៉ាក NISSAN ពណ៌ ត្រីអ៊ី ពាក់ ស្លាក លេខ ភ្នំពេញ 3A-5759 ។
មន្ត្រីនគរបាល ក្រុង តាខ្មៅ បន្តថា មុនពេល កើតហេតុ មាន រថយន្ត ប្រភេទ បែន ដឹក ដី ខាងលើ បើកបរ ក្នុងទិសដៅ ពី ជើង ទៅ ត្បូង លុះ មកដល់ ចំណុចកើតហេតុ រថយន្ត បាន ឈប់ ហើយ បើក ថយក្រោយ បណ្តាលឱ្យ បុក និង កិន ម៉ូតូ ជនរងគ្រោះ ដែល ធ្វើដំណើរ ស្រប ទិស គ្នា ជិះ គ្នា ពីរ នាក់ បណ្តាលឱ្យ អ្នកបើក ម៉ូតូ ស្លាប់ នៅក្រោម រថយន្ត ។សព ជនរងគ្រោះ ត្រូវបាន ប្រគល់ជូន សាច់ញាតិ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ។ ចំណែក អ្នករួមដំណើរ ពីក្រោយ ឈ្មោះ រ័ត្ន សំបូរ ភេទ ប្រុស អាយុ ១៤ ឆ្នាំ ស្នាក់នៅ ភូមិ ព្រែក សំរោង ២ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល រងរបួស ស្រាល ត្រូវបាន សាច់ញាតិ ដឹក យកទៅ ព្យាបាល នៅ គ្លីនិក មួយកន្លែង ៕