កម្មវិធីកំពូលសម្រស់ Miss &Mister Freshy 2022 បានចូលដល់វគ្គកាន់តែរន្ធត់ និងចាប់អរម្មណ៍ ព្រោះតែបេក្ខជន បេក្ខនារីម្នាក់ៗសុទ្ធសឹងតែមានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញរៀងៗខ្លួន។
ជាក់ស្ដែងក្នុងការបង្ហាញសមត្ថភាពទាក់ទងប្រធានបទការអប់រំ គេសង្កេតឃើញថាបេក្ខភាពម្នាក់ៗបានបង្ហាញពីសមត្ថភាពរបស់ខ្លួនតាមរយៈការនិយាយដ៏ល្អ និងទាក់ទាញបំផុត ដែលធ្វើឱ្យការប្រកួតប្រជែងរបស់បេក្ខភាពម្នាក់ៗកាន់តែស្វិតស្វាញៗធ្វើឱ្យគណៈកម្មការអាចនឹងពិបាកក្នុងការវាយតម្លៃដាក់ពន្ទុ។
សូម្បីលោក ម៉ែន និមលរតន៍ ដែលជាអ្នកចាត់ការទូទៅក្នុងកម្មវិធី Miss &Mister Freshy 2022 ក៏លាន់មាត់សរសើរបេក្ខភាពត្រៀមផ្ដាច់ព្រ័ត្រនាពេលខាងមុខនេះផងដែរថាសុទ្ធតែងមានសមត្ថភាព និងរូបសម្រស់មួយបែបម្នាក់ ដែលបានទាក់ទាញចិត្តគណៈកម្មការជាខ្លាំង ហើយពិតណាស់ថាការដាក់ពន្ទុនាពេលខាងមុខនេះនឹងធ្វើឱ្យគណៈកម្មការពិបាកក្នុងការវាយតម្លៃ។
លោកបានកោតសរសរចំពោះបេក្ខភាពនានាបានខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ និងការនិយាយស្ដីកាន់តែល្អឡើងៗ ធ្វើឱ្យការប្រកួតប្រជែងមួយនេះពិតជាស្វិតស្វាញខ្លាំង និងទទួលការគាំទ្រពីទស្សនិកជន។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធីកំពូលសម្រស់ Miss &Mister Freshy 2022 នឹងចាប់ផ្ដើមចុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ ខណៈបេក្ខភាពនានាកំពុងតែហ្វឹកហាត់យ៉ាងសកម្មដើម្បីធ្វើយ៉ាងណាប្រជែងពានរង្វាន់មួយនេះ៕