រថយន្តពីរគ្រឿងប៉ះគ្នារេចង្កូតទៅបុកដើមឈើជាប់ទៅមុខលែងរួច

ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតា ព្រូស បើកកៀរជាមួយរថយន្តឡិចសុីស ទៀតបណ្តាលឱ្យរេចង្កូតទៅបុកដើមឈើគាបជាប់ទៅមុខលែងរួច។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គ (ក្នុងបរិវេណកាំកូស៊ីធី) ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿងបើកស្របទិសដៅគ្នាពីត្បូងទៅជើង ដោយរថយន្តមួយគ្រឿងម៉ាកToyota Prius ពណ៌សពាក់ស្លាកលេខកម្ពុជា EYURY-68 និងមួយគ្រឿងទៀតម៉ាកLexus HS-250h ពណ៌សពាក់ស្លាកលេខភ្នំពេញ2AX-9229

ខណៈបើកមកដល់ចំណុចកើតហេតុបានបើកកៀរគ្នាបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកផ្ទប់ដើមឈើជាប់ទៅមុខលែងរួច សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា តែនិយាយមិនត្រូវគ្នា ក៏បានប្រាប់ឱ្យសមត្ថកិច្ចវាស់វែងយករថយន្តទាំង២គ្រឿង
ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរង់ចាំដោះស្រាយបន្តទៀតនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap