ឈរជើងលើវិថីសិល្បៈជិត ២០ឆ្នាំ និងស្វាមីឡើងងារជាអភិបាលរងខេត្ត ស្វាយរៀង តែ ស៊ឹម សូលីកា នៅតែមិនបោះបង់សិល្បៈ!

ពិធីការិនី និងជាតារាសម្ដែងល្បីឈ្មោះអ្នកនាង ស៊ឹម សូលីកា នៅតែសកម្មនឹងអាជីពជាអ្នកសិល្បៈរបស់ខ្លួនជានិច្ច បើទោះជាអ្នកនាងប្រឡូកសិល្បៈជិត ២០ឆ្នាំហើយក្ដី។ អ្វីតែពិសេសនោះបើទោះជាស្វាមីអ្នកនាងគឺលោក អេង រិទ្ធី ឡើងងារជាអភិបាលរងខេត្ត ស្វាយរៀង កាលពីពេលថ្មីៗក្ដីតែអ្នកនាងនៅតែបន្តអាជីពនេះដដែលដោយមិនបោះបង់នោះទេ។
ជាក់ស្ដែងគេនៅតែឃើញអ្នកនាងសកម្មនឹងអាជីពជាពិធីការិនីនៅក្នុងកម្មវិធីនានារបស់ស្ថានីយទូរទស្សន៍ បាយ័នជានិច្ច ដោយមិនព្រមរស់នៅសោយសុខក្នុងនាមជាជំទាវម្នាក់នោះទេ។ ទាំងនេះខុសពីបណ្ដាអ្នកសិល្បៈមួយចំនួនក្រោយស្វាមីឡើងជាឯកឧត្ដមហើយត្រូវគេហៅជាជំទាវ ក៏ព្រមលះបង់អាជីពសិល្បៈចោលដើម្បីរស់នៅប្រកបដោយក្ដីសុខ។

ស្វាមីរបស់តួឯកស្រីក្នុងរឿង”នេសាទក្រពើ” គឺអតីតពិធីករ លោក អេង ឬទ្ឋី ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់ឡើងងារជាអភិបាលរងខេត្ត ស្វាយរៀង កាលពីពេលថ្មីៗ ។ លោក ម៉ែន អេង ឬ អេង ឬទ្ឋី កំពុងសស្រាក់សស្រាំ ជាមូយក្រុមការងារ ក៏ដូចជាដោះស្រាយភាពចាំបាច់ជូនប្រជាពលរដ្ឋមូលដ្ឋានសំណូមពរ។

សម្រាប់ពិធីការិនីអ្នកនាង ស៊ីម សូលីកា ម្តងម្កាលដើរដង្ហែតាមស្វាមីចុះមូលដ្ឋាន ប៉ុន្តែអ្វីដែលគេនៅតែសរសើរ គឺមិនចោលការងារជាអ្នកអធិប្បាយក្នុងកម្មវិធីចាស់ទុំ «តន្ត្រីស្រុកស្រែ»ឡើយ។ អ្នកនាងមានអនុស្សាវរីយ៍ជាច្រើនចំពោះតួនាទីសិល្បៈ ហើយអាចជាការងារឆ្លៀតពេល ដោយមិនប៉ះពាល់ ទើបអ្នកនាងអាចលៃលកបាន។ ម្យ៉ាងទៀតសិល្បៈ ក៏អ្នកនាងតស៊ូបានឈ្មោះល្បីល្បាញយ៉ាងលំបាកទម្រាំបានជោគជ័យ និងរងពាក្យចចាមអារ៉ាមច្រើនដែលអ្នកនាងអត់ធ្មត់ម្តងហើយម្តងទៀតដែរ។

សូមបញ្ជាក់ថាអ្នកនាង ស៊ឹម សូលីកា និងស្វាមីលោក អេង រិទ្ធី ធ្លាប់ជាដៃគូពិធីករល្អជាមួយគ្នាក្នុងកម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ បាយ័ន ។ ជាពិសេសកម្មវិធីផ្នែកសិល្បៈបុរាណ មុននឹងស្វាមីរបស់អ្នកនាងក្លាយជាអតីបាលរងខេត្ត ស្វាយរៀងនាពេលបច្ចុប្បន្ននេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap