តារាសម្ដែងវ័យក្មេង២ដួងគឺលោក ជា លាងឈែ និងកញ្ញា នួន ណត្ថិយា បានធ្វើឱ្យមហាជន និងហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយលេចចេញវីដេអូភ្ជាប់ពាក្យកាលពីពេលថ្មី។
យ៉ាងណាក៏ដោយក្រោយពីល្បីល្បាញលើវីដេអូភ្ជាប់ពាក្យស្ងាត់ៗនេះមកពួកគេទាំងពីរបានចេញមុខបកស្រាយ ដោយបញ្ជាក់ថានេះគឺជាការថតសម្អាងការតែប៉ុណ្ណេះ មិនមែនជារឿងពិតនោះទេ។
ការចេញមុខបកស្រាយរបស់តារាវ័យក្មេងកំពុងមានឈ្មោះបោះសំឡេងនេះបានធ្វើឱ្យម្ចាស់សម្អាងការមួយកន្លែងដែលជួលពួកគេថតដើម្បីប្រមូតផលិតផលរបស់ខ្លួនមានការរីកមុខរីកមាត់ជាខ្លាំង។ រីកមុខមាត់ក៏ព្រោះតែការរៀបចំនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង រួមទាំងបណ្ដាញសារព័ត៌មានចុះផ្សាយព្រោងព្រាត។
រួមច្រើននោះឡើយ ក្រៅពីក្រុមគ្រួសារ និងសាច់ញាតិដែលជិតស្និតប៉ុណ្ណោះ។
តាមរយៈវីដែអូ Live គណនីហ្វេសប៊ុក អ្នកទាំងពីរបានលើកឡើងថា អ្វីដែលមហាជនបានឃើញរូបភាពរបស់ពួកគេដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនោះ គឺមិនមែនអ្នកទាំងពីរភ្ជាប់ពាក្យនោះឡើយ។ ជា លាងឈែ និង នួន ណត្ថិយា បានបញ្ជាក់ថា រូបភាពរបស់អ្នកទាំងពីរបានគ្រងឈុតអាពាហ៍ពិពាហ៍នោះ គឺគ្រាន់ជាការថតប្រូម៉ូតអោយសម្អាងការមួយប៉ុណ្ណោះ។
អ្នកទាំងពីរបន្ថែមថា អំឡុងនៃការថតនោះ គឺមានការរៀបចំដូចនឹងពិធីពិតប្រាកដដែរ ដោយមានការពាក់ចិញ្ចៀន សូម្បីតែអ្នកទាំងពីរក៏មិនបានដឹងរឿងនេះដូចគ្នា ពោលគឺភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាម ជា លាងឈែ និង នួន ណត្ថិយា ថា ប្រសិនបើអ្នកទាំងពីរពិតជារៀបចំពិធីភ្ជាប់ពាក្យពិតប្រាកដមែននោះ អ្នកទាំងពីរនឹងធ្វើដោយបើកចំហរ ពោលគឺមិនមានការលួចលាក់ និងបាំងបិទពីភ្នែកទស្សនិកជនឡើយ។
លោកបន្តថា ការសម្រេចចូលរោងការជាមួយ នួន ណត្ថិយា នាពេលណានោះ លោកនៅមិនទាន់កំណត់នៅឡើយទេ ដោយអ្នកទាំងពីរត្រូវទុកពេលរកស៊ីអោយបានច្រើនជាមុនសិន។
យ៉ាងណាក៏ដោយលោក ជា លាងឈែ បានទទួលស្គាល់ពីទំនាក់ទំនងរវាងរូបលោកនិង ណត្ថិយ៉ា លើសពីដៃគូសម្តែង ក្រោយពេលបានចាប់ដៃគូសម្តែងកាលពីកន្លងមក។ លោក ធ្លាប់លើកឡើងថា លោកបានចាប់អារម្មណ៍ទៅលើ ណត្ថិយ៉ា ក្រោយពីលោកនិងនាងបានធ្វើការរួមគ្នា កាលពីប៉ុន្មានកន្លងទៅ។ លោកបញ្ជាក់ថា លោកចូលចិត្តនាង ដោយសារតែនាងមានអត្តចរិតស្រដៀងនឹងលោក គឺមិនចូលចិត្តនិយាយច្រើន និងមិនចេះលាក់លៀមឡើយ។
សូមបញ្ជាក់តារាទាំង ជា លាងឈែ និងកញ្ញា នួន ណត្ថិយា ជាតារាសម្ដែងវ័យក្មេងកំពុងទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន ដោយបណ្ដាស្នាដៃរបស់ពួកគេកំពុងទទួលការគាំទ្រជាខ្លាំងពីមហាជន និងហ្វេនៗរបស់ពួកគេ៕