គ្រាន់តែ ទេព បូព្រឹក្ស បង្ហើបមានផ្ទៃពោះមុនរៀបការសោះក៏មហាជនផ្ទុះការវែកញែកខ្លះថាជារឿងល្អ និងខ្លះទៀតថាជារឿងមិនល្អ!

បំណងប្រាថ្នាដ៏ធំមួយរបស់កញ្ញា ទេព បូព្រឹក នាពេលកន្លងទៅគឺចង់ចូលរោងការជាមួយគូស្នេហ៍របស់ខ្លួនគឺតារារ៉េបល្បីឈ្មេាះលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត។ តែយ៉ាងណាបំណងប្រាថ្នានេះមិនទាន់លេចចេញជារូបរាងនៅឡើយទេ ខណៈតារាចម្រៀងស្រីពូកែក្បាច់រាំរូបនេះ បានជូនកាដូដ៏ធំមួយទៀតដល់គូស្នេហ៍ខ្លួន នោះគឹនាងកំពុងមានផ្ទៃពោះរួចហើយ។

ទេព បូព្រឹក្ស បានបញ្ជាក់ថា៖”អំណោយដែលមិនអាចកាត់ថ្លៃ  អំណោយដោយក្តីអំណរ  ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណានិង ព្រហ្មវិហារធម៌ នោះទេីបបានបង្កេីតជាឈ្មោះថា  មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ “។

 

តារាចម្រៀងល្បីឈ្មោះរូបនេះបញ្ជាក់បន្ថែមថា៖”, ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន “។

តារាចម្រៀងល្បីឈ្មោះខាងលើ មិនទាន់បញ្ជាក់អោយនៅឡើយទេថាកូនក្នុងផ្ទៃរបស់ខ្លួនជា ស្រីបឬប្រុស ហើយពរពោះរយៈពេលប៉ុន្មានខែហើយមកទល់នឹងពេលនេះ។

យ៉ាងណាក៏ដោយការមានផ្ទៃពោះមុនរៀបការនេះបានក្លាយជាផ្ទាំងស៊ីបនៃការវែកញែកពីសំណាក់មហាជន មានទាំងអ្នកគាំទ្រ និងមិនគាំទ្រ។ ក្នុងនោះក៏មានមហាជនមួយចំនួនទៀតហាក់នាំគ្នាផ្ទុះការវែកញែកផងដែរ ដោយពួកគេនាំគ្នាចូលទៅបញ្ចេញមតិថា «អុញ! ខ្លួនជាតារា មិនទាន់រៀបការទេ ផើមហើយម៉េចផុសទៀត អត់ខ្មាស់គេអីបន្តិច, សូមតារាផ្សេងៗ មហាជនទាំងឡាយកុំយកគំរូតាមអី»។

អ្នកខ្លះទៀតក៏បានចូលទៅខមិនកាន់ជើងតារាស្រីរូបនេះថា «Ly Sa អាណិតគ្នាពពោះផង កុំខំមិនប៉ះពាល់អារម្មណ៍អ្នកមានទម្ងន់វាបាប បើមិនពេញចិត្តសូមអូសចោលទៅ ពាក្យខំមិនរបស់អ្នកធ្វើអោយអ្នកដទៃប៉ះពាល់អារម្មណ៍ខ្លាំង»។
នៅជាមួយគ្នាមិនកើត ក៏ត្រូវលែង ចុះអេតាស៊ីវិល (ចុះសំបុត្រអាពាហ៍ពិពាហ៍) ហើយនៅជាមួយគ្នាមិនកើតក៏លែង សំខាន់ជាងអីទាំងអស់ គឺនៅជាមួយគ្នាកើតឬអត់ រកដៃគូរជីវិតមិនមែនរើសតែថ្ងៃរៀបការទេ ចង់កូន10ហើយការក៏អត់មានត្រូវទៅឈឺក្បាលវិលមុខនឹងរឿងគេដែរ»។
អ្នកខំមិនខ្លះទៀតក៏បានចូលរួមការយល់ឃើញថា « ពេញចិត្តចាំ comments មិនពេញចិត្តអូសរំលងទៅ និយាយអ្វីឲ្យចេះគិតដល់ចិត្តគេផង មនុស្សកំពុងមានផ្ទៃពោះផ្លូវចិត្តជារឿងសំខាន់ បើនិយាយលើកទឹកចិត្តមិនចេះទេ បិទមាត់ដើរចេញទៅ។ អត់បាននិយាយបំផ្លាញទឹកចិត្តអ្នកដទៃស្ទះបំពង់ខ្យល់ លេបបាយលែងចូលមែន អស់លោកអ្នក comments មួយចំនួន?»។

សូមបញ្ជាក់កញ្ញា បើគិតមកដល់ពេលនេះ មានរយៈពេល៦ឆ្នាំមកហើយ ដែលតារាចម្រៀងស្រីវ័យក្មេងដ៏ល្បីល្បាញកញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងប្រុសរូបរាងស្រស់សង្ហារខ្ពស់ស្រឡះ លោកងួន ចាន់ដេវីដ ហៅ G-Devid អ្នកទាំងពីរបានចាប់ដៃគ្នាសាងចំណងស្នេហ៍។ ពួកគេទាំងពីរនាក់តែងតែបង្ហាញភាពផ្អែមល្ហែម មិនចេះដាច់ ដោយការរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល បើទេាះជាពួកគេមិនទាន់រៀបការតាមប្រពៃណីក៏ដោយ ហើយពេលនេះពួកគេកាន់តែមានសុភមង្គលតាមរយៈកាតមានបុត្រជាចំណងដៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap