បុរសសង្ហារ ឆឹម សក្កដា នៅតែបង្ហាញអារម្មណ៍នឹកនាចំពោះតារាចម្រៀង ពេជ្រ សោភា បើទោះបីជាអ្នកទាំងពីរបានបែកគ្នាជាយូរមកហើយក្តី ។ ក្រឡេកទៅមើលតារាស្រី ពេជ្រ សោភា វិញ ក៏មិនខុសពីលោក ឆឹម សក្កដា ប៉ុន្មានដែរ នាងបានបង្ហាញអារម្មណ៍នឹកនាមិត្តចាស់ដូចគ្នា រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា អារម្មណ៍តារាទាំងពីរដួងនេះដូចគ្នាណាស់ តើពួកគេអាចនឹងត្រូវគ្នាវិញឬយ៉ាងណា ?
ឆឹម សក្កដា បានទទួលស្គាល់ថា ខ្លួននៅតែនឹកមិត្តចាស់ និងពិបាកបំភ្លេច ។ សូម្បីតែនៅលើ ហ្វេសប៊ុក របស់លោក ឆឹម សក្ដដា ក៏បានបង្ហោះសារថា « ពេលវេលាកន្លងផុតទៅយូមកហើយ តែអនុស្សាវរីយ៍នៅតែដកជាប់ក្នុងចិត្តខ្ញុំជានិច្ច នឹកមិត្តចាស់ » បើទោះបីជាលោកមិនបានបង្ហាញចំៗថា មិត្តចាស់របស់ខ្លួនជានរណាក្តី ក៏ទស្សនិកជនគ្រប់គ្នាដឹងថា មិត្តម្ចាស់ម្នាក់នោះគឺ ពេជ្រ សោភា ។
មិនតែប៉ុណ្ណោះ លោក ឆឹម សក្កដា ថែមទាំងបានស៊ែរបទចម្រៀងចាស់របស់ខ្លួនរួមជាមួយ និង ពេជ្រ សោភា ដែលធ្លាប់ថតរួមគ្នានាពេលកន្លងមកផងដែរ ។
តារាចម្រៀង ពេជ្រ សោភា វិញ ក៏បានបង្ហាញអារម្មណ៍នឹកនាចំពោះមិត្តចាស់ម្នាក់ផងដែរ តែនាងមិនបង្ហាញថាមិត្តចាស់នោះជានរណាឡើយ តែសម្រាប់ទស្សនិកជនជាច្រើនគិតថា មិត្តចាស់របស់នាង គឺលោក ឆឹម សក្កដា នេះឯង ពីព្រោះអ្នកទាំងពីរបានបង្ហាញអារម្មណ៍នឹកនាគ្នា ស្របពេលតែម្តង ។
ជួបជាមួយលោក ឆឹម សក្កដា ពេលណា លោកនៅតែនិយាយថា លោកនឹកមិត្តចាស់ ទោះបីជាពេលវេលាមិនដូចមុន តែអារម្មណ៍មិនមានអ្វីប្រែប្រួលនោះទេ ។
ថ្វីដ្បិតតែអ្នកគាំទ្រជាច្រើនបានសុំឱ្យ ពេជ្រ សោភា និង ឆឹម សក្កដា ត្រូវគ្នាវិញ តែសម្រាប់អ្នកទាំងពីរ នៅតែអះអាងថា យើងបែកគ្នាហើយ អ្វីៗមិនដូចដើមទេ ៕