អ្នកជំនួញអនឡាញវ័យក្មេងល្បីឈ្មោះអ្នកនាង ទ្រី ដាណា និងតារាសម្ដែងរូបសង្ហាលោក សេង មង្គល កាន់តែបង្ហាញភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំងៗ ពោលគឺប្រៀបដូចជាគូស្នេហ៍អីចឹង ក្រោយពីតារាសម្ដែងរូបនេះបានចុះកុងត្រាជា BA របស់ផលិតផលថ្មីមួយរបស់អ្នកនាង ទ្រី ដាណា កាលពីពេលថ្មីៗកន្លងទៅ។
ជាក់ស្ដែងកម្មវិធីជប់លៀងដំណើរកម្សាន្តរបស់អ្នកលក់ឆ្នើមៗនៃក្រុមហ៊ុនរបស់ខ្លួន អ្នកជំនួញអនឡាញល្បីឈ្មោះខាលើ ជាមួយកំលោះសង្ហា សេង មង្គល បានអបអរាទរ ជាមួយបណ្ដាអ្នកលក់ឆ្នើមៗ រួមទាំងមានពិធីរាំច្រៀងយ៉ាងសប្បាយរីករាយ។ ក្នុងនោះគេលោក សេង មង្គល រាំពីក្រោយអ្នកនាង ទ្រី ដាណា ដោយយកដៃដាក់លើស្មាអ្នកនាងយ៉ាងស្និទ្ធស្នាល ប្រៀបដូចជាគូស្នេហ៍ផងដែរ។
ការបង្ហាញភាពស្នទ្ធស្នាលកាន់តែខ្លាំងរវាងអ្នកនាង ទ្រី ដាណា និងលោក សេង មង្គល ធ្វើឱ្យមហាជន និងហ្វេនៗអ្នកទាំងពីរមានភាពច្រណែនជាខ្លាំង។ ដោយក្នុងនោះមានទាំងអ្នកខ្លះបានកោតសរសើរថាអ្នកទាំងពីរសមគ្នាទៀតផង បើទោះជាមានវ័យហាក់ខុសគ្នាបន្តិចក្ដី។
យ៉ាងណាក៏មានមហាជនខ្លះលើកឡើងថាពួកគេទាំងពីរមិនអាចទៅរួចនោះទេ ព្រោះតែមានវ័យខុសគ្នាច្រើន ហើយម្យ៉ាងទៀតការធ្វើនេះពួកគេគ្រាន់តែចង់ប្រមូតទាក់ទងផលិតផលរបស់ពួកគេឱ្យមហាជនចាប់អារម្មណ និងលក់ដៃតែប៉ុណ្ណោះ។
ទាក់ទងការបង្ហាញភាពស្នទ្ធស្នាល ផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៍នេះទាំងអ្នកនាង ទ្រី ដាណា និងលោក សេង មង្គល មិនអាចសុំការបកស្រាយបានទេ ដោយទូរសព្ទតេចូលតែគ្មានអ្នកទទួល។
ទោះជាបែបនេះក្ដីមហាជន និងហ្វេនៗអ្នកទាំងពីរបានកត់សម្គាល់ឃើញថាចាប់តាំងពីវត្តមានលោក សេង មង្គល ក្លាយជា BA នៃផលិតផល Colla C Q 10 មកអ្នកទាំងពីរតែងបង្ហាញភាពស្និទ្ធស្នាលខ្លាំងឡើងៗ ប្រៀបដូចជាគូស្នេហ៍ពិតៗដូច្នោះដែរ។ ក្នុងនោះមានហ្វេនៗខ្លះថែមទាំងជឿជាក់ថា តារាសម្ដែង និងជាអតីត Freshie សង្ហា រូបនេះបានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមេម៉ាយល្បីឈ្មោះខាងលើទៀតផង។
សូមបញ្ជាក់ថាអ្នកនាង ទ្រី ដាណា និងលោក សេង មង្គល ធ្វើឱ្យមហាជនចាប់អារម្មណ៍មិនស្ទើរទេមួយរយៈចុងក្រោយនេះបន្ទាប់ពីពួកគេទាំងពីរមានការងារជាច្រើនរួមគ្នា។ ក្នុងនោះមានទាំងការផលិត MV ទៀតផង ដែលធ្វើឱ្យទីផ្សារពួកគេកំពុងត្រូវបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន៕