ពេជ្រ សូលីកា អង្វរសុំចិត្តមហាជនកុំរំលឹកសួរនាំរឿងអតីតកាលដ៏ឈឺចាប់មិនអាចបំភ្លេចបានក្នុងជីវិតតទៅទៀត!

តារាចម្រៀងមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយ ពេជ្រ សូលីកា បានបង្ហាញការហួសចិត្ត និងមិនសូវសប្បាយប៉ុន្មាននោះទេបន្ទាប់ពីមហាជន និងហ្វេនៗមួយចំនូននៅតែបន្តសួរនាំ និងចូលខំមិនរឿងស្នេហាអតីតកាលរបស់ខ្លួន ដែលនាងចាត់ទុកថាជារឿងមួយដ៏ឈឺចាប់មិនអាចបំភ្លេចបានក្នុងជីវិត។
តារាចម្រៀងល្បីឈ្មោះរូបនេះបានបញ្ជាក់ថា៖ «ហេតុអី ដឹងហើយឮហើយ ចាំបាច់ចូលទៅខមិនលើ VDO ចាស់ៗមករំឭកអតីតកាលឈឺចាប់របស់ខ្ញុំទៀតធ្វើអី «សល់ត្រឹមការចង់ចាំ»? តើអ្នកខមិនស្គាល់ពីការឈឺចាប់អ្នកដទៃដែរទេ? VDO ខ្លះផុសយូរខែយូរឆ្នាំហើយ ខ្ញុំសុំចិត្តបងៗ ផុសហើយឱ្យវាហួសទៅចុះ។ បើសិនខ្ញុំលុបបាន ខ្ញុំលុបចោលបាត់ហើយ មិនចាំឱ្យបងៗមកខមិនទាន់ទេ តែ VDO ខ្លះវាជាកាតព្វកិច្ចការងារ សុំចិត្តបងៗ”។

អតីតតារាចម្រៀងរបស់ផលិតកម្ម M ខាងលើបន្តថា រឿងរ៉ាវកន្លងមកនេះបានធ្វើឱ្យនាងឈឺចាប់ខ្លាំងបំផុត និងមិនទាន់បំភ្លេចបានទាំងស្រុងនៅឡើយទេរហូតមកទល់នឹងពេល។ ការដែលមហាជនជននៅតែបន្តចូលខំមិនវីដេអូចាស់ៗជាមួយអតីតគូស្នេហ៍នោះបានធ្វើឱ្យនាងកាន់តែឈឺចាប់ថែមទៀត ដូច្នេះហើយទើបនាងសុំចិត្តមហាជនបញ្ចប់វាត្រឹមនេះ ប្រសិនបើចង់ឱ្យនាងមានអារម្មណ៍ស្ងប់ចិត្ត និងសប្បាយចិត្ត។
ពេជ្រ សូលីកា និង លោក Han Khim ទើបតែបែកបាក់គ្នាថ្មីៗ គេឃើញតារាស្រីរូបនេះ បង្ហាញអាការសោកសៅ ពិបាកចិត្ត និងប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ប៉ុន្ដែមួយរយៈក្រោយមកនេះ ពេជ្រ សូលីកា ហាក់ធូរស្រាយបន្តិចម្ដងៗ ហើយអាចក្រោកឈរប្រឹងប្រែងធ្វើការរកលុយដើម្បីចិញ្ចឹមកូន និង ប្អូនស្រីក្នុងបន្ទុក។

យ៉ាងណាខណៈរឿងរ៉ាវជីវិតប្ដីប្រពន្ធរបស់ ពេជ្រ សូលីកា បានក្លាយជាអតីតកាលទៅហើយនោះ ស្រាប់តែថ្មីៗនេះ មានមហាជនមួយចំនួនបានជីកកកាយដំបៅចាស់របស់នាងឱ្យឈឺឡើងវិញ ដោយមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចបាននាំគ្នាចូលទៅខំមិនក្នុងវីដេអូចាស់ៗរបស់នាង និង អតីតគូស្នេហ៍ផ្អែមល្ហែមជាមួយគ្នា ដែលវាជាការរំឭករឿងឈឺចាប់នូវអតីតកាលដែលកន្លងហួសរបស់នាងមកវិញ។

ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ភាគច្រើនប្រាកដជាបានជ្រាបពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់តារាចម្រៀង ពេជ្រ សូលីកា មិនខាន ដោយពេលនេះនាងបានប្រើឈ្មោះជាស្រ្តីមេម៉ាយកូនមួយអស់មួយរយៈពេលមកហើយ ក្រោយអតីតគូស្នេហ៍របស់នាងបានប្រកាសនូវរឿងបែកបាក់ប្រាប់សាធារណជនកាលពីដើមខែ កក្ដដា ឆ្នាំ ២០២២ កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap