បណ្ដាអ្នកគាំទ្រវៀតណាម បាននាំគ្នាខឹងសម្បារជាខ្លាំង ដោយនាំគ្នា Unfollow គណនី Instagram ផ្លុវការរបស់ផេក Miss Grand International ដោយផេកនេះបាត់អ្នក follow ប្រមាណជិត ២លាន follow ក្រោយពីបវរកញ្ញារបស់ពួកគេមិនបានចូលដល់ ១០នាក់ចុងក្រោយនៃការប្រកួត Miss Grand International កាលពីយប់មិញនៅឯប្រទេស ឥណ្ឌូណេស៊ី។
បណ្ដាអ្នកគាំទ្រ វៀតណាម ទាំងនោះហាក់មិនពេញចិត្តចំពោះលទ្ធផលដែលគណៈកម្មការដាក់ពិន្ទុចំពោះអ្វីដែល តំណាងប្រទេសរបស់ពួកគេឆ្នាំនេះមិនអាចឆ្លងផុតទៅកាន់វគ្គ១០នាក់ចុងក្រោយ។
មិនមែនមានតែអ្នកគាំទ្រវៀតណាម ប៉ុណ្ណោះទេ អ្នកគាំទ្រ ហ្វីលីពីន ក៏មានការខឹងសម្បារនឹងលទ្ធផលយប់មិញនេះផងដែរនៅពេល បវរកញ្ញា តំណាងប្រទេសពួកគេមិនបានជាប់ក្នុងលទ្ធផលដូចការរំពឹងទុក ហើយពួកគេក៏នាំគ្នា unfollow គណនី IG របស់ Miss Grand International នេះផងដែរ។
ងាកមក Miss Grand Cambodia វិញឃើញថាឆ្នាំនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យប្រជាជន កម្ពុជា និងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីកញ្ញាអាចបំបែកកំណត់ត្រា កម្ពុជា ដោយបានចូលទៅកាន់វគ្គ ១០នាក់ចុងក្រោយនៃកម្មវិធីនេះកាលពីយប់មិញ។
បើទោះជាមិនបានឆ្លងផុតទៅវគ្គ៥នាក់ចុងក្រោយ តែកញ្ញាបានឈ្នះទឹកចិត្តប្រជាជនកម្ពុជាគ្រប់រូប ហើយពួកគេបានកោតសរសើរពីការលះបង់ និងខិតខំប្រឹងប្រែងរបស់នាង ដើម្បីនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ម្យ៉ាងវិញទៀតទោះមិនបានចូលដល់ ៥នាក់ចុងក្រោយតែ បវរកញ្ញាតំណាងកម្ពុជាខាងលើ មានឈ្មោះក្នុងបញ្ជីជាអ្នកជាប់ ៥នកា់ចុងក្រោយដូចគ្នា ដោយទទួលបានមកុដ១ផងដែរ សម្រាប់គម្រប់ខួប ១០ឆ្នាំនៃកម្មវិធីប្រកួត Miss Grand International។
សូមបញ្ជាក់ថាការប្រកួតកម្មវិធី Miss Grand International 2022 យប់មិញនៅឯប្រទេស ឥណ្ឌូណេស៊ី ម្ចាស់មកុដបានទៅលើកញ្ញា Isabella Menin ដែលជាមបរកញ្ញាមកពីប្រទេស ប្រេស៊ីល។ ដោយឡែកចំពោះដំណែងលំដាប់រងទី ១ បានទៅលើបវរកញ្ញាមកពីប្រទេសថៃ លំដាប់រងទី ២ បានទៅលើប្រទេសឥណ្ឌូនេស៊ី លំដាប់រងទី ៣ បានទៅលើប្រទេស Venezuela និង លំដាប់រងទី ៤ បានទៅលើប្រទេស Czech Republic។ យ៉ាងណាមិញក្នុងឆ្នាំ ២០២២ នេះ ចំពោះដំណែងលំដាប់រងទី ៥ គឺបានទៅលើបវរកញ្ញាដ៏ស្រស់ស្អាតចំនួន ៥ ប្រទេសរួមមាន បវរកញ្ញា កម្ពុជា Colombia Puerto Rico , Mauritius និង អេស្ប៉ាញ៕