មិនខ្លាចខាត ឬខ្ជះខ្ជាយប្រាក់ទេ! សឿន ផាន់ផាភួង ត្រៀមប្រាក់ជាង ៣ម៉ឺនដុល្លាររៀបចំពិធីខួបកំណើតកូនស្រីវ័យ ១៨ឆ្នាំ

តារាសម្តែង សឿន ផាន់ផាភួង គ្រោងចំណាយប្រាក់ប្រមាណជាង ៣ ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីខួបកំណើតវ័យ ១៨ ឆ្នាំរបស់កូនស្រីខ្លួន ដោយត្រៀមអញ្ជើញភ្ញៀវក្នុងនិងក្រៅសិល្បៈប្រមានជិត ៨០០ នាក់ចូលរួម ។
ឆ្នាំនេះកូនស្រីរបស់តារាសម្តែង សឿន ផាន់ផាភួង មានវ័យ ១៨ ឆ្នាំហើយ ហើយនាងធ្លាប់និយាយថា នៅពេលដែលកូនស្រីនាងមានវ័យ ១៨ ឆ្នាំនាងនឹងរៀបចំពិធីជប់លៀងដ៏ធំមួយសម្រាប់កូនស្រី ។ ទីបំផុតពេលវេលាបានមកដល់ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ខាងមុខនេះគឺជាថ្ងៃកំណើតរបស់កញ្ញា អាង សុជាតា ហៅ ឈូឈូ ហើយ ហើយ សឿន ផាន់ផាភួង ក៏ធ្វើតាមអ្វីដែលខ្លួនធ្លាប់បាននិយាយ ។

តារាសម្ដែងរូបនេះ កំពុងមមាញឹកនៅក្នុងការចែកលិខិតអញ្ជើញដល់មកមិត្តសិល្បករ និងមិត្តភក្តិស្និទ្ធស្នាល នាងបានប្រាប់ថា មួយរៈនេះរវល់ណាស់ គឺរវល់និងរឿងរៀបចំពិធីខួបកំណើតកូនស្រីតែម្តង ទាំងចែកលិខិតអញ្ជើញផង ទាំងរៀបចំកក់ហាង និងគិតរឿងម្ហូបអាហារផង និយាយទៅរវល់ចង់ស្មើគេហាងមួយរោងទៅហើយ ។
បើតាមគម្រោង អ្នកនាងមានគម្រោងនឹងរៀបចំអញ្ជើញភ្ញៀវចូលរួមប្រមាណ ១០០ តុ ស្មើនិងចំនួនអ្នកចូលរួម ១០០០ នាក់ តែដោយសារតែមិនអាចរ៉ាប់រងបាន ទើបនាងសម្រេចចិត្តបន្ថយមកនៅត្រឹមតែ ៧០ តុ ទៅ ៨០ ប៉ុណ្ណោះ ។ សឿន ផាន់ផាភួង បានបន្ថែមទៀតថា ភ្ញៀវខ្លះនាងបានអញ្ជើញផ្ទាល់ ភ្ញៀវខ្លះទៀតនាងអញ្ជើញតាមការខល ឬ ទាក់ទងតាមហ្វេសប៊ុក ដូច្នេះបើមានការខ្វះខាតក៏សូមអភ័យទោសផង។

កម្មវិធីពិសេសរបស់កូនស្រី សឿន ផាន់ផាភួងនេះផងដែរ គឺនាងត្រៀមថវិការប្រមាណជាង ៣ ម៉ឺនដុល្លារដើម្បីរៀបចំពិធីខួបកំណើតវ័យ ១៨ ឆ្នាំរបស់កូនស្រី ដូច្នេះចំណេញឬខាត នាងមិនខ្វល់នោះទេ ។
សិល្បករដែលត្រូវបាន សឿន ផាន់ផាភួង អញ្ជើញចូលរួមក្នុងពិធីខួបកំណើតកូនស្រីរបស់នាង ម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា សឿន ផាន់ផាភួង រៀបចំពិធីខួបកំណើតកូនស្រីធំដល់ថ្នាក់នេះ គឺអាចនិយាយបានថា ជិតស្មើនិងពិធីមង្គលការមួយទៅហើយ តែទោះជាយ៉ាងណាក្តី ពួកគេរីករាយនិងចូលរួម ។
ក្រៅពីត្រៀមរៀបចំពិធីដ៏ធំសម្រាប់កូនស្រី សឿន ផាន់ផាភួង ក៏នឹងមានកាដូពិសេសជូនកូនស្រីផងដែរ តែមិនដឹងទាន់ដឹងថាជាកាដូអ្វីនោះទេ មានតែរងចាំមើលទាំងអស់គ្នានៅថ្ងៃទី ០២ ខែ វិច្ឆិកា ខាងមុខនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap