តារាសម្ដែងជើងចាស់ ប្រាក់ សុភាព ទទួលមរណភាពក្នុងវ័យ ៦៥ឆ្នាំ ដោយរោគាពាធ!

តារាសម្ដែងជើងចាស់ល្បីឈ្មេាះម្នាក់លោកស្រីប្រាក់ សុភាព បានទទួលមរណភាព ក្នុងវ័យ ៦៥ឆ្នាំដោយរោគាពាធ។

ការទទួលមរណភាពរបស់អតីតតារាជើងចាស់រូបនេះគឹជាការបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ក្នុងវិស័យភាពយន្តនៅ កម្ពុជា។

សពលោកស្រី ប្រាក់ សុភាព ហៅ ម៉ាក់ភាពតារាសម្តែង ជើងចាស់ តម្កល់ និង ធ្វើបុណ្យ នៅវត្ត អន្លង់រមៀត សៀមរាបកន្ទួត ក្នុងស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល។

សម្រាប់បងប្អូនសិល្បករ សិល្បការិនីដែលចង់ចូលរួមបច្ច័យចូលបុណ្យអាចទំនាក់ទនង
លេខទូរស័ព្ទ0718897169
ABA: 973899848 ROTH SOPHEA

សូមបញ្ជាក់លោកស្រី ប្រាក់ សុភាព បានប្រឡូកក្នុងវិស័យភាពយន្តតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ ដោយបានបន្សល់ទុកស្នាដៃរាប់មិនអស់មកទល់នឹងប្ច្ចុប្បន្ន មុនលោកស្រីលាចាកលោកនាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap