លោក សាន ដារ៉ាវីត ដែលគេស្គាល់ថាជាយុវជនសំរាមម្នាក់ ដែលមានភាពសកម្មនឹងការងារសង្គមមូយរូបបានរិះគន់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលស្លៀកពាក់កាលពីពេលថ្មីៗនៅពេលកញ្ញាបានចូលរួមបង្ហាញឱ្យផលិតផលមួយចំនួនក្រោយពីជាប់ជា Top 10 ថាគួរឱ្យខ្ពើមសម្រាប់ទស្សនៈរបស់លោក។
យុវជនរូបនេះបានសរសេររៀបរាប់ថា ៖ «អធ្យាស្រ័យក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បើសិនជាយកប្រជាប្រិយភាព និង ការយល់ឃើញត្រូវ តែមនុស្សមួយចំនួនចេញមកស្លៀកពាក់បែបនេះ ខ្ញុំសូមមិនគាំទ្រឡើយ វាជាគំរូមិនល្អសម្រាប់យុវជនយើង បើសិននេះជាការយល់ខុសរបស់ខ្ញុំសូមអភ័យទោសផង ប៉ុន្តែខ្ញុំខ្ពើមសម្លៀកបំពាក់មួយឈុតនេះខ្លាំងណាស់!»។អធ្យាស្រ័យផងបង ពេលខ្ញុំឃើញហើយមានអារម្មណ៍ជ្រួលច្របល់ អ៊ីចឹងខ្ញុំគិតថាមនុស្សប្រុសផ្សេងៗក៏ដូចជាខ្ញុំដែរ»។
យ៉ាងណាក្រោយពីបង្ហោះសារ យុវជនសំរាមម្នាក់៖ ខ្ពើមឈុតមួយដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្លៀកតែត្រូវមហាជនដាក់ឡើងស្ងាត់មាត់ទៅវិញ! រិះគន់បែបនេះភ្លាម មហាជនអ្នកគាំទ្រខ្មែរជាច្រើនបង្ហាញការវែកញែកចំពោះពាក្យសម្ដីរបស់យុវជនសំរាមរូបនេះយ៉ាងច្រើន រហូតធ្វើឱ្យលោកសម្រេចចិត្តលុបការង្ហោះនោះពីគណនីហ្វេសប៊ុកវិញ បន្ទាប់ពីទទួលយកមិនបានពីការជេរប្រមាទរបស់មហាជន ដែលកំពុងតែគាំទ្រ និងឱ្យតម្លៃទៅលើ Miss Grand Cambodia ខាងលើទើបបំបែកកំណត់ត្រាក្នុងវិស័យបវរកញ្ញានៅ កម្ពុជា។
ពិតណាស់សម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ក្រោយពីបំពេញបេសកម្មតំណាងប្រទេសចូលរួមប្រកួត Miss Grand International 2022 ដ្បិតថាកញ្ញាមិនអាចទទួលបានជ័យលាភីលេខ ១ ក៏ពិតមែន ប៉ុន្ដែកញ្ញាឈ្នះបានមកុដ ១ ជូនប្រជាជនកម្ពុជាក្នុងតំណែងលំដាប់ជ័យលាភីរងទី ៥ Miss Grand International 2022 តាមរយៈសមត្ថភាពដ៏គួរឱ្យសរសើរធ្វើឱ្យមហាជនមានមោទកភាពលើរូបនាងជាខ្លាំង។
យ៉ាងណាមិញ ក្រោយបំពេញបេសកកម្មទទួលបានលទ្ធផលយ៉ាងល្អជូនប្រទេសហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បន្តនៅបំពេញការងារជាមួយនឹងស្ថាប័ន MGI បន្តទៀត ដែលឃើញថានៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះ បវរកញ្ញារូបនេះបានរំលេចខ្លួនធ្វើឱ្យអ្នកគាំទ្រជាតិ និង អន្តរជាតិស្រឡាំងកាំងនឹងសម្រស់ដ៏ទាក់ទាញរបស់នាងជាថ្មី ខណៈកញ្ញាបានស្លៀកឈុតស្បៃខ្លីលើជង្គង់ ឆ្លុះចេញសាច់សខ្ចី ជាមួយម៉ូដក្បូរក្បាច់ត្បូងឌិនយ៉ាងស្រស់ទាក់ភ្នែក ស័ក្ដិសមជាមួយរូបរាងស្រឡូនរបស់នាង៕