ដ្បិតជោគជ័យខ្លាំងលើវិថីចម្រៀងតែ តន់ ចន្ទសីម៉ា នៅតែប្រឹងប្រែងតស៊ូរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញខ្លួនចង់បាន!

តារាចម្រៀងវ័យក្មេងកំពុងតែជោគជ័យខ្លាំងលើវិថីចម្រៀងកញ្ញា តន់ ចន្ទសីម៉ា បើទោះជាមួយរយៈចុងក្រោយនេះនាងហាក់មានទីផ្សារខ្ពស់ និងមានភាពល្បីល្បាញលើបទចម្រៀងជាច្រើនក្នុងផលិតកម្ម Galaxy Navatra តែនាងនៅតែខិតខំប្រឹងប្រែងតស៊ូរៀនសូត្ររហូតបញ្ចប់ជំនាញដែលកញ្ញាស្រលាញ់ និងចង់បាន។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះនាងទើបទទួលសញ្ញាប័ត្រ ថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ ភូមិន្ទនីតសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលទើបរៀបចំប្រគល់កាលពីព្រឹកមិញក្រោមធិបបតិភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ជាមួយក្ដីរីករាយនៃការទទួលបានជំនាញដែលខ្លួនចង់បាន តន់ ចន្ទសីម៉ា នៅតែពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈបទចម្រៀងថ្មីៗ និងប្លែកៗដែលជាការរៀបចំពីផលិតកម្ម Galaxy Navatra ។ ជាពិសេសការចង់បានពីសំណាក់ទស្សនិកជន និងហ្វេនៗរបស់កញ្ញាផ្ទាល់។

ការបញ្ចប់ជំនាញផ្នែកសេដ្ឋកិច្ចដែលជាការចង់បានរបស់តារាចម្រៀងមានប្រភពមកពីខេត្ត តាកែវរូបនេះ ក៏មានការចូលរួមអបអរសាទរជាខ្លាំងពីសំណាក់ទស្សនិកជន និងហ្វេនៗរបស់នាងលើបណ្ដាញសង្គម Facebook បន្ទាប់ពីកញ្ញាបានផុសរូបថ្ងៃទទួលសញ្ញាបត្ររបស់ខ្លួន។

សូមបញ្ជាក់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡង The Voice Cambodia រដូវកាលទី ២ ក៏ប៉ុន្តែកញ្ញាមិនទទួលបានពានក្នុងកម្មវិធីនោះទេ។ យ៉ាងណានាងបានអភិវឌ្ឍន៍សមត្ថភាពយ៉ាងលឿន និងមិនំគួរឱ្យជឿក្រោយបានចូលផលិតកម្ម Galaxy Navatra ដោយផលិតកម្មនេះបានជ្រោមជ្រែងជាខ្លាំងរហូតធ្វើឱ្យនាងក្លាយជាតារាចម្រៀងវ័យក្មេងម្នាក់លេចធ្លោជាខ្លាំងរហូតមកទល់នឹងពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap