មែនក៏អី! ឃើញទីផ្សារចម្រៀងរ៉េបកំពុងត្រូវប៉ាន់ និងផ្ទុះខ្លាំង អុីណូ ចង់បន្ថែមអាជីព រ៉េប តាមការចង់បានពីហ្វេនៗ

តារាចម្រៀងកំពុងពេញនិយមក្នុងស្រទាប់ យុវវ័យ អុីណូ ត្រៀមនឹងបន្ថែមអាជីពជាអ្នកចម្រៀងបែបរ៉េបមុខទៀតទៀតតាមការស្នើសុំ និងចង់បានពីទស្សនិកជន ព្រមទាំងហ្វេនៗរបស់ខ្លួន។ ម្យ៉ាងវិញទៀតការចង់បន្ថែមនេះ ក៏ព្រោះតែចម្រៀងបែបរ៉េបនេះ កំពុងតែពេញចិត្ត និងត្រូវប៉ាន់ និងមានទីផ្សារខ្លាំងក្នុងប្រទេស កម្ពុជានាពេលបច្ចុប្បន្ន។

តាមរយៈបណ្ដាញសង្គម Facebook របស់ខ្លួន ម្ចាស់បទ”អូនកុំយ” បានបញ្ជាក់ដូច្នេះថា៖”ចង់ Rap អរគុណហ្វេនៗ មួយបទបានអត់ ហ៊ាណូ និយាយមែនបានអត់? ថាមិនទាន់ចង់ចេញទេ តែហ្វេនៗ ចេះតែហៅហ៊ា ENo ចេញបានអត់? បានអត់”។

យ៉ាងណាក៏ដោយតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេរូបនេះ មិនទាន់បញ្ជាក់ថាបទចម្រៀងរ៉េបដែលលោកចង់ចេញនោះមានចំណងជើងអ្វីនោះទេ គ្រាន់តែដឹងថាមានអត្ថន័យចង់អរគុណអ្នកគាំទ្រដែលស្រឡាញ់គាំទ្រលោកកន្លងមក។ មួយវិញទៀតលោកក៏កំពុងតែនៅស្ទាបស្ទង់ទីផ្សារអ្នកគាំទ្រនៅឡើយទេ។

តារាចម្រៀងល្បីឈ្មោះលោក អីុណូ នៅតែទទួលការគាំទ្រ និងស្រលាញ់ពីសំណាក់ទស្សនិកជនជាច្រើន ជាពិសេសក្នុងចំណោមយុវវ័យ បើទោះជាមានមហាជនជនមួយចំនួនបានរិះគន់លើការទឹកដមសំនៀង និងការលេងស្ទិលរបស់លោកកន្លងមកក្ដី។ បទចម្រៀងចេញមួយបទៗ តារារូបនេះនៅតែក្រសោបទីផ្សារបានជាប្រចាំ ពោលគឺមិនសូវចាញ់តារាចម្រៀងប្រុសលំដាប់ស្របាលៗគ្នាប៉ុន្មានទេ។

ប្រសិនបើ អុីណូ ចេញចម្រៀងបែបរ៉េប បានតាមការសំណូមពររបស់ទស្សនិកជ និងហ្វេនៗពិតប្រាកដមែន នោះអាចនឹងមានទស្សនិកជនមួយចំនួនចាំគាំទ្រ និងមួយចំនួនទៀតចាំរិះគន់ជាក់ជាមិនខាន។ ទាំងនេះព្រោះតែកន្លងទៅ តារារូបនេះតែងតែជាការចាប់អារម្មណ៍ពីមហាជនសម្រាប់បទចម្រៀងរបស់លោក និងការលែងល្ទិលជាដើម។

សូមបញ្ជាក់ថាកន្លងទៅតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ លោក អុីណូ ក៏ធ្លាប់ចេញបទចម្រៀងមួយបទលក្ខណៈបែប រ៉េបនេះផងដែរគឺបទ Talk Shit ដោយមានការចូលរួមសម្ដែងពីសំណាក់តារាជើងចាស់ល្បីឈ្មោះលោក ហ៊ួឡាវី ជាដើម ដោយក្នុងនោះបទចម្រៀងនេះទទួលការគាំទ្រច្រើនពីទស្សនិកជន។ ថ្មីៗនេះលោកក៏កំពុងត្រៀមបទចម្រៀងជាច្រើនទៀតសម្រាប់អ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាការពង្រឹងអាជីវកម្មផ្ទាល់ខ្លួនជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap