ធ្វើស៊ីអារម្មណ៍ហ្វេនៗ ពេជ្រ សោភា និង ឆឹម សក្កដា ចែកផ្លូវគ្នាជាង១ឆ្នាំហើយបែរជាមកភ្ញាប់ពាក្យនឹងគ្នាវិញ និងត្រៀមរៀបការពាក់កណ្ដាលឆ្នាំ២០២៣

ហ្វេនៗ និងមហាជនអ្នកគាំទ្របានបង្ហាញពីភាពភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា និងតារាសម្ដែងលោក ឆឹម សក្កដា បានប្រកាសចែកផ្លូវគ្នាជាង ១ឆ្នាំមកហើយ។ តែយ៉ាងណាសម្រាប់នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២២នេះពួកគេបានរៀបជាមពិធីភ្ជាប់ ពាក្យជាមួយគ្នា ហើយត្រៀមនឹងចូលរោងការនៅពាក់កណ្ដាល ឆ្នាំ២០២៣ខាងមុខ។

ដំបូងឡើងទស្សនិកជនស្ទើរមិនជឿនោះទេសម្រាប់តារាល្បីឈ្មោះទាំងពីរដួងថាអាចនឹងវិលមកត្រូវគ្នា ព្រោះតែកន្លងទៅមានដំណឹងថាម្នាក់ៗសុទ្ធតែមានដៃគូរៀងៗខ្លួន ហើយចាត់ទុកគ្នាដូចជាមិត្តភ័ក្ក។

យ៉ាងណាក្នុងពិធីមង្គលការរបស់ក្មួយ ពេជ្រ សោភា កាលពីពេលថ្មីៗអ្នកទាំងពីរកាន់តែធ្វើឱ្យទស្សនិកជនសង្្ស័យ និងចាប់អារម្មណ៍ថាពួកគេពិតជាត្រឡប់មកត្រូវគ្នាវិញ។ តែពួកគេទាំងពីរមិនបញ្ចេញព័ត៌មាននោះទេរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតែម្ដងទើបពួកគេប្រកាសពីការភ្ជាប់ពាក្យនឹងគ្នាឡើងវិញ។

តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាសអ្នកនាង ពេជ្រ សោភា មិនបានហៅលោក ឆឹម សក្កដា ជាគូដណ្ដឹង ឬប្ដីប្រពន្ធអ្វីនោះទេ ដោយអ្នកចាត់ទុកជាមិត្តភាពយូរអង្វែងទៅវិញ។ ទាំងនេះបានធ្វើោ្យមហាជនមានការកោតសរសើរជាខ្លាំងសម្រាប់ការលាក់បាំងព័ត៌មានដ៏ភ្ញាក់ផ្អើលរបស់ពួកគេទាំងពីរ។
តារាល្បីឈ្មោះរូបនេះបានបញ្ជាក់ថា៖”មិត្តភាពយូរអង្វែង មិត្តភាពខ្ញុំចេះ ខឹង ងរ ប្រច័ណ្ឌអ្នកណាថា Private សប្បាយ មួរម៉ៅ ហប់ៗចិត្តចង់ស្ទះ

ដំណឹងល្អរបស់អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា កំពុងត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត ក្នុងនោះគេក៏ឃើញមានមិត្តភក្ដិរួមចង្កោមសិល្បៈជាច្រើនបានបង្ហោះសារអបអរសាទរដល់គូស្នេហ៍មួយគូនេះប្រកបដោយការភ្ញាក់ផ្អើលផងដែរ ព្រោះថាអ្នកទាំងពីរបានចែកផ្លូវគ្នាជាង ១ ឆ្នាំ ហើយត្រលប់មកស្រឡាញ់គ្នាម្ដងទៀតលក្ខណៈ Private ស្ងាត់ៗក៏រៀបចំភ្ជាប់ពាក្យតែម្ដង។

ដោយឡែកលោក ឆឹម សក្កដា វិញក៏បានហៅគូដណ្ដឹងថា មិត្តភក្ដិៗដូចគ្នា ដែលទាំងនេះបានធ្វើឱ្យទស្សនិកជនស្រឡាំងកាំង ក្រោយពួកគេបានរៀបចំពិធីភ្ជាប់ពាក្យនាព្រឹកមិញនេះ។
សូមបញ្ជាក់ថាបើគ្មានអ្វីប្រែប្រួលទេ ពេជ្រ សោភា និងលោក ឆឹម សក្កដា នឹងរៀបចំពិធីមង្គលការរបស់ពួកគេនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះតាមការគ្រោងទុក។ ក្នុងនោះពួកគេត្រៀមអញ្ជើញបណ្ដាសិល្បករ សិល្បការិនីជាច្រើនរួម ព្រោះតែអ្នកទាំងពីរសុទ្ធសឹងតែជាតារាល្បីឈ្មោះ និងមានអ្នកគាំទ្រច្រើនដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap