កាដូចុងឆ្នាំ២០២២ “គំនាបស្នេហ៍” សាច់រឿងឆ្លុះបញ្ចាំងពីរសជាតិពីជីវិតជាច្រើននៃការតស៊ូរបស់មនុស្សស្រីម្នាក់កំពុងចាក់បញ្ចាំងនៅ PNN

ខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន មួយរឿងដ៏ថ្មីសន្លាង បានកំពុងតែឆក់យកបេះដូងអ្នកទស្សនាឲ្យជក់ចិត្តជាមួយនឹងការសម្តែង និងសាច់រឿងទាំងមូលខ្លាំងឡើយ ដោយគ្រាន់តែធ្វើការចាក់ផ្សាយជូនទស្សនា ទើបតែបានប៉ុន្មានភាគថ្មីៗនេះ។

រឿង គំនាបស្នេហ៍ ដែលជាខ្សែភាពយន្តភាគថៃ ដែលមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាចុងឆ្នាំ២០២២ នេះ គឺជាសាច់រឿងដែលបានឆ្លុះបញ្ចាំងពីគំនាបជីវិត និងការតស៊ូរបស់មនុស្សស្រីម្នាក់ ផ្តើមចេញពីគ្រួសារខាងស្វាមី។ សម្រាប់សាច់រឿងមួយនេះដែរ មិនត្រឹមតែលាយឡំនឹងឈុតឆាកស្នេហា មនោសញ្ចេតនានោះទេ ក្នុងនោះក៏មានលាយបញ្ចូលនូវបទពិសោធន៍ដល់អ្នកទស្សនា ឲ្យបានស្គាល់ពីជីវិត និងបញ្ហាជាច្រើនដែលត្រូវប្រឈមមុខ ដោះស្រាយដោយខ្លួនឯង។ តួយ៉ាង ដូចជា តួអង្គ ឡាលីតា ដែលជាតួអង្គធំនៅក្នុងរឿង ហើយនាងបានក្លាយជានារីដ៏អស្ចារ្យ និងក្លាហាន ក្រោយពីបានរើបម្រើខ្លួន មកផ្តើមជីវិតថ្មីដោយឯករាជ្យ និងម្ចាស់ការលើខ្លួនឯង។

ឡាលីតា ត្រូវរស់នៅដោយរងសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ត និងការគ្រប់គ្រងរបស់ម្តាយក្មេក នៅក្នុងគ្រួសារខាងប្តី។ ដោយសារតែការប្រមាថមើលងាយ រហូតថ្ងៃមួយ ឡាលីតាត្រូវបង្ខំចិត្តសុំស្វាមីលែងលះគ្នា។ ក្រោយពីលែងលះបានសម្រេចហើយ លីតាក៏សម្រេចដើរលើផ្លូវជីវិតឯកជន និងប្រឹងប្រែងធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សស្រីថ្មី និងរឹងមាំ ដែលមិនអាចនឹងអ្នកណាម្នាក់ជិះជាន់ដូចលើកមុនបានទៀតទេ។ ក្នុងពេលដែលលីតា ប្រើជីវិតក្នុងភាពជាស្រីមេម៉ាយ នាងក៏បានជួបនឹង មឿន ម៉ាលី ដែលជាសុភាពបុរស ចេះទទួលខុសត្រូវ ។ ម៉ាលី បានជួយឲ្យលីតា បានយល់ពីជីវិតថ្មី និងជួយឲ្យនាងហែលឆ្លងនូវឧបសគ្គជីវិត រួមទាំងការផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេល។ អំពើល្អ និងបះដូងដែលម៉ាលីផ្តល់ទៅអោយ លីតា បានធ្វើឲ្យនាងហាក់មានចិត្តទៅលើម៉ាលី ។ ក្រោយមក មិត្តភាពជាមិត្ត ក៏បានប្រែក្លាយជាការយល់ចិត្តគ្នាកាន់តែស៊ីជម្រៅខ្លាំងឡើង រហូតធ្វើឲ្យអ្នកទាំងពីរ អាចចាប់ដៃគ្នា កសាងជីវិតគូបានយ៉ាងជោគជ័យ។

ខាងលើនេះ គ្រាន់តែជាការរៀបរាប់សាច់រឿងត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញឈុតឆាក ល្អមើលជក់ចិត្តយ៉ាងណានោះ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង គំនាបស្នេហ៍ ដែលកំពុងផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ PNN ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕

សូមទស្សនា​វីដេអូខាងក្រោមនេះ https://www.facebook.com/PNNDramaFanClub/videos/1184477388856259

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap