គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ( គ . ជ . ប ) នៅរសៀលថ្ងៃទី 3 ខែមិថុនាឆ្នាំ 2022 នេះ តាមរយៈសន្និសីទសារព័ត៌មាន បានអោយដឹងថារយៈពេល ១៤ ថ្ងៃ នៃ យុទ្ធនា ការឃោសនា រក សសំឡេងឆ្នោតរបស់គណបក្សនយោបាយ ទាំង ១៧ បានធ្វើ សកម្មភាព យ៉ាង គគ្រឹកគគ្រេង នៅតាម ឃុំ សង្កាត់ ដែល គណបក្ស នីមួយៗ បានដាក់ បញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ។បើទោះបី មាន បញ្ហា មួយចំនួន បានកើត ឡើង ក្នុងអំឡុងពេល ឃោសនា ក៏ប៉ុន្តែ មិនបាន ប៉ះពាល់ ដល់ យុទ្ធនា ការឃោសនា ជាទូទៅ នោះទេ ។
ឯ.ឩ ឌឹ ម សុ វណ្ណា រុំ សមាជិក គជប ផ្នែកលេីរបាយការណ៍ របស់ គណៈកម្មការ រាជធានី ខេត្ត រៀបចំ កាការបោះឆ្នោតតាម រយៈសន្និសីទសារព័ត៌មាននៅរសៀលនេះ បាន បបញ្ជាក់ថាគិតត្រឹមម៉ោង២រសៀលថ្ងៃទី 3 មិថុនានេះ ទិដ្ឋភាព ជាជារួមនៃបរិយាកាស នៃ ការឃោសនា របស់ គណបក្ស នយោបាយ ដើម្បី រក ការគាំទ្រ ពី ប្រជាពលរដ្ឋ ក្នុងការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ នេះ ប្រព្រឹត្ត ទៅដោយ រលូន គ្មាន អំពើ ហិង្សា និង មាន សណ្តាប់ធ្នាប់ របៀបរៀបរយ ដែល ធានាបាន នូវ សន្តិសុខ សុវត្ថិភាព ដល់ បេក្ខជន អ្នកចូលរួម និង ប្រជាពលរដ្ឋទូទៅ។